ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទួលជោគជ័យក្នុង ការសាកល្បងមីស៊ីល នាំផ្លូវប្រឆាំងរថក្រោះប្រភេទថ្មី បំផុតមួយទៀត

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានសាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះវាយប្រហារកំពូលថ្មីបំផុតរបស់ខ្លួន។

កាសែត Tasnim បានដកស្រង់សម្តីលោក Ali Kouhestani ប្រធានអង្គការស្រាវជ្រាវ និងស្វ័យភាពនៃក្រុមជីហាត នៃ IRGC Ground ដែលមានឈ្មោះថា Sadid-365 ថា មីស៊ីលនេះគឺជាមីស៊ីលប្រឆាំងពាសដែក ដែលមានរយៈចម្ងាយ ៨ គីឡូម៉ែត្រ ដែលមានសមត្ថភាពបំផ្លាញរថពាសដែកផ្សេងៗគ្នា។

លោក​បាន​សង្កត់​ធ្ងន់​ថា Sadid-365 ជាមីស៊ីលនាំ​ផ្លូវ​ដោយ​អុបទិក​ដែល​មាន​សមត្ថភាព​បាញ់​ដល់​គោលដៅ​ដោយ​ភាព​ច្បាស់​លាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kouhestani បានលើកឡើងថា នៅក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍ មីស៊ីលនេះនឹងត្រូវបានបំពាក់ដោយ ព្រុយបត់ និងប្រព័ន្ធគ្រប់គ្រងការបាញ់ ហើយត្រូវបានបំពាក់នៅលើនាវាផ្ទុកពាសដែកនៃកងកម្លាំង IRGC Ground Force ជាមួយនឹងកាំជ្រួចពីរនៅសងខាងនៃប៉មរបស់វា៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top