កីឡា

ក្លឹបធំៗ៣ ចង់បានប្រធានក្រុម Southampton

កីឡាករ James Ward Prowse ត្រូវបាន The Daily Mail ចេញផ្សាយថា បានទទួលការអនុញ្ញាតិពីក្លឹប​ Southampton រួចទៅហើយប្រសិន បើក្រុមពិតជានឹងត្រូវកាត់ចេញ ពីលីគកំពូលអង់គ្លេស នារដូវកាលក្រោយ ។

ប្រធានក្រុម Southampton រូបនេះបានបន្តរស់នៅស្ទើរតែមួយ អាជីពរបស់គាត់ទៅហើយ ជាមួយនឹងក្លឹបប៉ុន្តែដោយសារ តែភាពស្មោះត្រង់នេះ ទើបធ្វើឲ្យក្លឹប មិនចង់ធ្វើឲ្យប៉ះពាល់ដល់អនាគត របស់គាត់នៅរដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នកំពុង ស្ថិតនៅក្នុងតំបន់ដែល នឹងត្រូវគេកាត់ចោល ។

គួរឲ្យដឹងដែរថា ក្លឹបធំៗ៣នៅអង់គ្លេសដែលកំពុង តាមដានដំនឹង របស់កីឡាកររូបនេះមានដូច ជាក្លឹបមាន់ខ្នាយមាស Spurs ក្រុមអ្នកមានថ្មី Newcastle និងចុងក្រោយគឺក្លឹបញញួរធំ West Ham ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top