បច្ចេកវិទ្យា

លោក Elon Musk រៀបចំផែនការ AI Platform ថ្មីដើម្បីជួយសង្គ្រោះ មនុស្សជាតិពីការបំផ្លាញ

អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ផែនការដ៏ធំរបស់លោក Elon Musk សម្រាប់ការធានាថា AI មិនមានភាពច្របូកច្របល់ និងបំផ្លាញពូជសាសន៍ មនុស្ស ពាក់ព័ន្ធនឹងការបង្កើត AI មួយផ្សេងទៀត ដែលជាក់ស្តែងយកចិត្តទុកដាក់គ្រប់គ្រាន់ អំពីការយល់ដឹងអំពីសកលលោក និងមនុស្សជាតិ ដើម្បីកុំឲ្យបំផ្លាញវា ។

ក្នុងអំឡុងពេលបទសម្ភាសន៍ថ្មីៗនេះជាមួយលោក Tucker Carlson របស់ Fox News អ្នកគ្រប់គ្រងបច្ចេកវិទ្យារបស់យើងបានបង្ហាញថា លោកកំពុងធ្វើការលើ Chatbot ផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះថា TruthGPT ដើរតួជាAI ស្វែងរកការពិតអតិបរមា។

ខណៈយើងមិនច្បាស់ថា ការស្វែង រកការពិតជាអតិបរមា មានន័យយ៉ាងណានោះលោក Musk បានពន្យល់ថា លោកចង់បង្កើតជម្រើសមួយ ផ្សេងទៀតសម្រាប់ OpenAI’s ChatGPT និង Bard របស់ ក្រុមហ៊ុន Google ដែលគោលបំណងតែមួយគត់គឺបង្កើតផលល្អជាងគ្រោះថ្នាក់ ។

Musk បាននិយាយក្នុងអំឡុងពេលកម្មវិធី Fox & Friends ថា ខ្ញុំនឹងចាប់ផ្តើមអ្វីមួយដែលអ្នកហៅថា TruthGPT ឬ AI ស្វែងរកការពិតអតិបរមា ដោយព្យាយាមយល់ពីធម្មជាតិនៃសកលលោក ។ ហើយខ្ញុំគិតថា នេះអាចជាផ្លូវដ៏ល្អបំផុតទៅកាន់សុវត្ថិភាព ក្នុងន័យថា AI យកចិត្តទុកដាក់លើការយល់ដឹងអំពីចក្រវាឡ ទំនងជាមិនបំផ្លាញមនុស្សទេ ពីព្រោះយើងជាផ្នែកដ៏គួរឲ្យចាប់អារម្មណ៍នៃសាកលលោក៕

Most Popular

To Top