អ្នកកាសែតអេស្បាញ ដ៏ល្បីល្បាញក្នុងពិភពបាល់ទាត់លោក Gerard Romero បានធ្វើការអះអាងសាជាថ្មីម្តងទៀតនៅថ្ងៃនេះថាក្លឹប Barcelona នឹងមិនធ្វើការងារ ណាមួយដើម្បីចរចានាំយកកីឡាករ Reece James ពីក្លឹបតោខៀវ Chelsea នោះឡើយទោះក្នុងតម្លៃណាក្តី។
ពាក្យចចាមអារ៉ាមដែលបានកើតឡើងតាំងតែ ពីដើមសប្តាហ៍កន្លងមកបាននិយាយថាទាំងក្លឹប Barcelona និង Real Madrid សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ និងសុំចរចាកីឡាករអង់គ្លេស រូបនេះពី Chelsea ខណៈដែលក្លឹបអង់គ្លេសមួយនេះកំពុងចង់លក់ James ចេញផងនោះ។
ទោះបីជាបច្ចុប្បន្នកីឡាកររូបនេះមានតម្លៃត្រឹមតែ ៥០លានផោនក្តីប៉ុន្តែ Barcelona តាមការបញ្ជាក់របស់អ្នកកាសែត Romero នឹងមិនធ្វើការចរចាណាមួយឡើយ ជាមួយនឹងខ្សែបម្រើការពាររូបនេះ៕ ប្រែសម្រួល៖ស៊ុនលី