សេដ្ឋកិច្ច​

គម្រោង​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ផ្តល់​ជូន​កាដូ​ពិសេស​ ដល់​អតិថិជន​​​ ៥០០០ដុល្លារ​ ភ្លាម​ៗ នៅដើម​ឆ្នាំ​២០២០​ នេះ

កំពង់ស្ពឺ​ ៖ គម្រោង​លំនៅ​ដ្ឋាន បែប​ទំនើប​ និង​ទាន់សម័យ​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ដែល​ជា​គម្រោង​ទី២​ និង​ជា​បុត្រ​សម្ព័ន្ធ​ របស់​ក្រុមហ៊ុន​ Thy​ Mean​ Heng​ Co​.,Ltd​ បាន​ប្រកាស​ផ្តល់​ជូន​ កាដូ​ពិសេស​ សម្រាប់​អតិថិជន​របស់​ខ្លូន​ចំនួន​ ៥ ០០០​ ដុល្លារ​ភ្លាម​ៗ នៅ​ត្រឹម​ដើមឆ្នាំ២០២០ ខាងមុខនេះ​។

កម្មវិធី​ពិសេស​ នៃ​ការ​ផ្តល់​ជូន​អត​ថិ​ជន​ចំនួន​ ៥០០០ដុល្លារ​ ភ្លាម​ៗ បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ ពី​គម្រោង​លំនៅ​ដ្ឋាន​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ នេះ​ ត្រូវ​បាន​ប្រកាស​នៅក្នុង​ពិធីជប់លៀង ​ទទួលទាន​អាហារ​ប្រចាំឆ្នាំ​នៃ​មហា​គ្រួសារ​ Thy​ Mean​ Heng​ Co​.,Ltd​ កាលពី​រាត្រី​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩​ ក្រោម​ការចូលរួម​ ពីសំណាក់​លោក​អគ្គនាយក​ក្រុមហ៊ុន​ ប្រធាន​ផ្នែក​គ្រប់គ្រង​ បុគ្គលិក​ផ្នែក​លក់​ និង​អតិថិជន​ដែល​ជា​ភ្ញៀវ​កិត្តិយស​ សរុប​ជាង​ ១០០០នាក់​។

មានប្រសាសន៍​ នៅក្នុង​ឱកាស​នៃ​ការ​បើក​កម្មវិធី​ ជប់លៀង​ប្រចាំឆ្នាំ​ លោក​ ចាន់​ គី​មរិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ ធី​ មាន​ ហេង​ (Thy​ Mean​ Heng​ Co​.,Ltd​) បាន​លើកឡើង​ ពី​មោទនភាព ​នៃ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង ​របស់​បណ្តា​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ ជាពិសេស​ផ្នែក​ចែកចាយ​ និង​ការ​លក់​ ដែល​ជា​កម្លាំង​ពិសេស​ អាច​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មាន​ភាព​រីកចម្រើន​។

នៅក្នុង​ឱកាស​នោះ​ លោក​អគ្គនាយក​ ក៏បាន​លើកទឹកចិត្ត​ ដល់​បណ្តា​ក្រុមការងារ​ ក៏ដូចជា​អតិថិជន​ បន្តសកម្មភាព​គាំទ្រ​ ដល់​ក្រុមហ៊ុន​បន្ថែម​ទៀត​ ដើម្បី​ទទួល​បាន​ភាពត្រចះ​ត្រចង់​ ទាំងអស់គ្នា​នៅ​ថ្ងៃ​អនាគត​។

ដោយឡែក​ពាក់ព័ន្ធ​ ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​ លំនៅ​ដ្ឋាន​បែប​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ត្រូវ​បាន​លោក​ ឃិន​ សា​រ៉ាត់​ ប្រធាន​គ្រប់គ្រង​គម្រោង ​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ គម្រោង​អភិវឌ្ឍន៍​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១​ ភូមិ​ក្បាល​អូរ​ ឃុំ​ព្រះស្រែ​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ គឺជា​គម្រោង​ទី២​ ខណៈ​ដែល​គម្រោង​ទី១ ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​រលូន​ នៅក្នុង​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ចំនួន​ ៦២​ ល្វែង​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង៨០០០ ម៉ែត្រការ៉េ​ ដែល​ទទួល​បានការ​គាំទ្រ ​ពីសំណាក់​អតិថិជន​គួរ​ជា​ទី​មោទន​ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​ ដំណើរការ​នៃ​ការ​លក់​ទើបតែ​បាន ​ប្រមាណ៣ខែ​តែប៉ុណ្ណោះ​ ក្រុមហ៊ុន​លក់​សម្រេច​បាន​ប្រមាណ​ ៧០ភាគរយ​រួច​ទៅ​ហើយ​ ទន្ទឹម​នឹង​ដំណើរការ​សា​សង់ផ្ទះ យ៉ាងសកម្ម​សម្រេច​បាន​ ប្រមាណ​ជាង​ 30​%។

ភាព​ជោគជ័យ​ទាំងអស់​នេះ​ ក៏​ព្រោះតែ​ក្រុមហ៊ុន ​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ ពីអ​តិថិ​ជន​ទៅលើ​គុណ​តម្លៃ ​នៃ​គុណភាព​ ការរចនា​ម៉ូដ​ប្រកបដោយ​ ភាព​ទាក់ទាញ​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ​ធំ​ទូលាយ​ រឹងមាំ​ ជាពិសេស​ក្រុមហ៊ុន​បាន​គិតគូរ​ ពី​ផលប្រយោជន៍​របស់​អតិថិជន​ ទាំង​ផាសុ​ខភាព​ ក្នុង​ពេល​រស់នៅ​ដែល​អាច​ ប្រកប​អាជីវកម្ម​បាន​ល្អ​ និង​មានឱកាស​ទទួល​បាន​ ចំណេញ​ពី​ការ​លក់​ ឬវិនិយោគ​បន្ត​។

លោក​ ឃិន​ សា​រ៉ាត់​ បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​គម្រោង​ទី១​ យើង​ទទួល​បាន​ជោគជ័យ​ខ្ពស់​ ទើប​ក្រុមហ៊ុន​សម្រេច ​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍន៍​គម្រោង​ទី២​ គឺ​គម្រោង​ ​; អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ដែល​ស្ថិតនៅ​ក្នុង ​តំបន់​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ងាយស្រួល​ក្នុង​ការរស់នៅ​ និង​ប្រកប​អាជីវកម្ម​យ៉ាង​ប្រសើរ​។

នៅ​ទីនេះ​ ជា​តំបន់​មានការ​អភិវឌ្ឍ​ស្រាប់​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទីប្រជុំជន​ ជាពិសេស​មាន​បណ្តា​រោងចក្រ​ សហគ្រាស​ ឃ្លាំង​ធំៗ​នៅ​ព័ទ្ធជុំវិញ​ មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វែងខ្វាត់​ ជាពិសេស​ផ្លូវជាតិ​លេខ៥១​ ដែល​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់ ​ផ្លូវជាតិ​លេខ៥​ ផ្លូវជាតិ​លេខ៣​ និង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​”។

គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ ​នៅ​លើ​ផ្ទៃដី​សរុប​ទំហំ​ ៣ហិ​កតា​ ដែល​អាច​សង​សង់ផ្ទះ​បាន​ជាង​ ២០០ល្វែង​ ចែកចេញជា២ប្រភេទ​ និង៣ប្លុក​ ដោយមាន​ផ្លូវ​ក្នុង​ទទឹង១២ម៉ែត្រ​សម្រាប់​ចរាចរណ៍​។

លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ជួរ​ខាងមុខ ​ជាប់​ផ្លូវជាតិ​លេខ៥១​ ជា​ប្រភេទ​ Shop​ House​ (គម្រោង A​) ត្រូវ​បាន​សាងសង់​យ៉ាង​ប្រណីត​ ទាន់សម័យ​បែប​អូស្រ្តាលី​ មាន​កម្ពស់២ជាន់​កន្លះ​ មាន​បន្ទប់គេង​ចំនួន៣​ ដែល​ផ្តល់​ផាសុ​ខភាព​ដល់​ការរស់នៅ​ មាន​ភាព​ងាយស្រួល​ ក្នុង​ការ​ប្រកប​អាជីវកម្ម​ និង​មានការ​រៀបចំ​ជា​សួនច្បារ​ រួម​ជាមួយនឹង​ទី​ចំណត ​នៅ​ផ្នែក​ខាងមុខ​ផង​ដែរ​។

ដោយឡែក​លំនៅ​ដ្ឋាន​នៅ​ជួរ​ខាងក្នុង​ (គម្រោង B​) ក៏​ជា​ប្រភេទ​ Shop​ House​ ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ដូចគ្នា​ និង​មាន​កម្ពស់២ជាន់​ មាន​បន្ទប់គេង​ចំនួន២​ ដោយ​នៅ​ពីក្រោយ​គម្រោង ​មាន​រោងចក្រ ​ផលិត​ចំណីសត្វ​ដ៏​ធំ​នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៤,៥០ហិ​កតា​ រួម​ជាមួយនឹង​រោងចក្រ​ផលិត​អង្ករ​ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ និង​សំណង់​រោងចក្រ​ដទៃទៀត​ ស្ថិតនៅ​ក្បែរ​គម្រោង​លំនៅ​ដ្ឋាន​ផង​ដែរ​។

គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ អូ​រ៉ូ​រ៉ា​ ស៊ី​ធី​ ឧដុង្គ​ មាន​ផ្ដល់​ជូន​កម្មវិធី​ពិសេស​ ដោយ​គ្រប់​អតិថិជន​ទាំងអស់ ​ដែល​ធ្វើការ​កក់​ចាប់ពី​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ រហូតដល់​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ នឹង​ទទួល​បានការ​ដូ​ចំនួន៥០០០ដុល្លារ​ ត្រឡប់​មក​វិញ​ភ្លាម​ៗ បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ផ្សេងទៀត​។ រាល់​ព័ត៌មាន​បន្ថែម ​អាច​សាកសួរ​បន្ថែម​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០១៧​ ២២២​ ០៩៩​ / ០៨៦​ ៦៦៦​ ៣៧៥​៕
ប្រភព៖ propertyarea.asia

Most Popular

To Top