ព័ត៌មានអន្តរជាតិ

ព័ត៌មានចុងក្រោយ អំពីយាន អវកាសជប៉ុន ទីមួយដែលប៉ុនប៉ង ចុះចតលើដីភពព្រះចន្ទ

ក្រុមហ៊ុនជប៉ុន ispace បានប្រកាស នៅថ្ងៃនេះថា យានអវកាសរបស់ខ្លួន ដែលប៉ុនប៉ងចុះចតលើផ្ទៃដីភព ព្រះចន្ទគឺ ត្រូវបរាជ័យហើយ។

ispace បញ្ជាក់ថា យានចុះចត Hakuto-R Mission 1 បានបាត់ការទាក់ទង នៅពេលកំពុងចុះចត លើផ្ទៃដីភពព្រះចន្ទដូច្នេះ ក្រុមហ៊ុន នេះបានសន្និដ្ឋានវាទំនងជាធ្លាក់នៅលើផ្ទៃដី ភពនេះតែម្តង។

តែទោសជាយ៉ាងណាក៏ដោយ យាន Hakuto-R Mission 1 បាន សម្រេចបេសកកម្មរបស់ខ្លួនចំនួន​​ ៨រួចស្រេចទៅហើយក្នុងចំណោម ១០កម្មវត្ថុដែលវាបានជួយផ្តល់ទិន្នន័យ យ៉ាងច្រើនសម្រាប់ការប៉ុនប៉នចុះចត លើភពព្រះចន្ទម្តងទៀតនៅឆ្នាំក្រោយ។

ជារួមមកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនឯកជន ណាមួយដែលអាចបញ្ជូនយានទៅចុះចត លើផ្ទៃដីភពអង្គារបាននៅឡើយទេ ហើយប្រទេសដែលបានជោគជ័យគឺអាមេរិក សហភាពសូវៀតនិងចិន ដែលសុទ្ធតែបញ្ជូនដោយភ្នាក់ងារអវកាស របស់រដ្ឋទាំងអស់។

សូមរំលឹកថា កាលពីឆ្នាំ ២០១៩ មានប្រទេស ៣ដែលបានបញ្ជូនយានរបស់ខ្លួន ទៅចុះចតលើផ្ទៃដី ភពព្រះចន្ទគឺប្រទេសចិន អ៊ីស្រាអែល និងឥណ្ឌា។ ក្នុងចំណោម ៣ប្រទេសនេះគឺមានតែចិន ប៉ុណ្ណោះដែលទទួលបានជោគជ័យ។ ចិន បានសម្រេចជោគជ័យលើកដំបូងជា ប្រវត្តិសាស្រ្តក្នុងការចុះចតយាន Yutu-2 នៃបេសកកម្ម Chang’e-4 នៅលើផ្នែកម្ខាងទៀតនៃភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើ ផែនដីមិនអាចមើលឃើញនិង ជាតំបន់ដែលមិនទាន់មានប្រទេសណា បញ្ជូនយានអវកាសទៅដល់) កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ ។

យានអវកាសរបស់អ៊ីស្រាអែល ឈ្មោះ Beresheet បានធ្លាក់លើភពព្រះចន្ទដោយសារបញ្ហា បច្ចេកទេសគ្រឿងម៉ាស៊ីនក្នុងអំឡុងពេល ព្យាយាមចុះចតលើផ្ទៃដីភពនេះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

អង្គការ អវកាសឥណ្ឌា (ISRO) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសពីការបាត់ ទំនាក់ទំនងជាមួយយាន Vikram នៃ បេសកកម្ម Chandrayaan ដែល ប៉ុនប៉ងចុះចតលើផ្ទៃដីប៉ូល ខាងត្បូងនៃភពព្រះចន្ទ៕

Most Popular

To Top