ប្រធានផ្នែកបាល់ទាត់របស់ក្លឹបយក្សអេស្បាញ Barcelona លោក Mateu Alemany កំពុងត្រៀមខ្លួនដើម្បីធ្វើការចាកចេញ ពីក្លឹបហើយបន្ទាប់ពីបានចំណាយពេលគ្រប់គ្រង កិច្ចការងារដោះដូរកីឡាករកាលពីរដូវក្តៅកន្លងមក។
ក្លឹប Barcelona បានប្រកាសបញ្ជាក់រួចរាល់ហើយអំពីការ ចាកចេញរបស់លោក Alemany និងក៏បានជូនដំណឹងទៅដល់ប្រធានក្លឹបលោក Joan Laporta ផងដែរអំពីការសម្រេចចិត្តរួមគ្នា រវាងក្លឹបនិងប្រធានផ្នែករួបនេះ។
ទោះបីជាយ៉ាងណាក្តីយោងតាមការផ្សព្វផ្សាយ ដោយអ្នកកាសែតលោក Fabrizio Romano បានអះអាងថាក្លឹបមួយចំនួនកំពុងទាក់ទង ជាមួយនឹងបុរសរូបនេះខណៈ ដែលក្លឹបដែលចង់បានគាត់ខ្លាំង ជាងគេនៅពេលនេះគឺក្លឹប Aston Villa៕ ប្រែសម្រួល៖ស៊ុនលី