កីឡា

Arsenal ត្រៀមកីឡាករចំណូល ថ្មីជាច្រើននាក់រដូវក្តៅនេះ

The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal និងគ្រូបង្វឹកក្លឹបលោក Mikel Arteta គឺបានត្រៀមខ្លួនរួចទៅហើយក្នុងការនាំយកកីឡាករចំណូលថ្មីជាច្រើននាក់មករួមក្លឹបនៅរដូវក្តៅនេះដែលក្នុងនោះសូម្បីតែកីឡាករ Zaha ផងដែរ។

កីឡាករ Moussa Diaby ដែលកំពុងលេងឲ្យក្លឹប Bayer Leverkusen កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅអទិភាពខណៈដែល Zaha គឺជាជម្រើសទី ២ប្រសិនបើការងារនេះមិនជោគជ័យពីព្រោះថា ជាកីឡាករដែលមិនមានតម្លៃខ្លួននោះឡើយ។

ក្រៅពីនោះកីឡាករ Declan Rice ព្រមទាំងកីឡាករ Romeo Lavia ដែលកំពុងលេងឲ្យ Southampton នោះក៏ជាគោលដៅជាមួយគ្នាផងដែរខណៈ ដែលតំបន់ការពារក្លឹបនឹងចរចា កីឡាករឆ្នើម Marc Guehi របស់ក្លឹប Crystal Palace៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top