ព្រះមហាក្សត្រអង់គ្លេសស្ដេច Charles ទី៣ ធ្លាប់ត្រូវបានបិតាព្រះអង្គគឺ ព្រះអង្គម្ចាស់ Philip ជិះយន្តហោះជូនទៅសាលារៀនដែលមានទីតាំងនៅស្កុតឡែន។
ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៦២។ នៅពេលនោះដែរ ព្រះអង្គម្ចាស់ Philip បានបើកយន្តហោះរបស់កងទ័ពអាកាសភូមិន្ទអង់គ្លេស Lossiemouth ជូនបុត្រារបស់ព្រះអង្គ ដែលជាស្ដេចអង់គ្លេស នាពេលបច្ចុប្បន្ន ពីរាជធានីឡុងដុងទៅកាន់សាលា Gordonstoun នៅស្កុតឡែន។
ស្ដេច Charles ទី៣ យាងទៅរៀនសាលារៀនក្នុងអាយុ ១៣ព្រះវស្សា។ សាលានេះគឺជាប្រភេទសាលាទទួលក្មេងឱ្យរៀន និងស្នាក់នៅក្នុងសាលា ដោយទទួលក្មេងពីអាយុ ៤ឆ្នាំ ដល់១៨ឆ្នាំ។ សាលានេះក៏ជាសាលារបស់ព្រះអង្គម្ចាស់ Philip កាលពីក្មេងផងដែរ៕
ខាងក្រោមនេះជាវីដេអូដែលព្រះអង្គម្ចាស់ Philip ជិះយន្តហោះដឹកបុត្រារបស់ខ្លួនទៅរៀន៖