ព័ត៌មានអន្តរជាតិ

មន្ត្រីយោធាព្រមានថា អ៊ុយក្រែន នឹងចាប់ផ្តើម ការវាយប្រហារទ្រង់ទ្រាយធំ ចូលទៅក្នុងប្រទេសរុស្ស៊ី

គៀវ៖ លោក Mikhail Khodaryonok អតីតមេបញ្ជាការការពារដែន អាកាសរុស្ស៊ី និងជាអ្នកអត្ថាធិប្បាយទូរទស្សន៍រដ្ឋរុស្ស៊ី បានព្យាករណ៍ថា អ៊ុយក្រែន នឹងប្រើប្រាស់សព្វាវុធ ដែលមានភាពជាក់លាក់ខ្ពស់ ដើម្បីធ្វើការវាយលុក ដែលរំពឹងទុក ដោយចាប់ផ្តើម “ការវាយប្រហារដ៏ធំ” ជាលើកដំបូង នៅក្នុងប្រទេសរុស្ស៊ី ។

លោកបានធ្វើការទស្សន៍ទាយរបស់លោក ខណៈពេលដែលការវាយតម្លៃអាវុធធុនធ្ងន់ នៅក្នុងការកាន់កាប់ របស់អ៊ុយក្រែន ក្នុងអំឡុងពេលផ្នែក ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី ដែលបានបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងអក្សររត់ជាភាសាអង់គ្លេស ដោយអ្នករាយការណ៍របស់ BBC Monitoring លោក Francis Scarr ។

អ៊ុយក្រែន តាមសេចក្តីរាយការណ៍ បាននឹងកំពុងរៀបចំ សម្រាប់ការវាយលុកនៅនិទាឃរដូវ ដើម្បីដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ ដែលរុស្ស៊ីកាន់កាប់ ចាប់តាំងពីសង្រ្គាមបាន ចាប់ផ្តើមជាមួយនឹងការលុកលុយខែកុម្ភៈ ឆ្នាំ២០២២ ។ សមត្ថភាពយោធារបស់ប្រទេសនេះ ត្រូវបានពង្រឹងដោយជំនួយ របស់លោកខាងលិច ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងឧបករណ៍យោធាទំនើបៗ រួមទាំងរថក្រោះ និងកាំភ្លើងធំ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ក្រុងគៀវ កំពុងពន្យារពេលការវាយលុក ដោយសារតែអ៊ុយក្រែន ខ្វះអាវុធលោកខាងលិចគ្រប់គ្រាន់ ដើម្បីទទួលបានជោគជ័យ ដោយមិនមានអ្នកស្លាប់ច្រើនលើសលប់។

នៅក្នុងការកត់សម្គាល់របស់គាត់ដែលត្រូវបានធ្វើឡើងមុននេះ លោក Khodaryonok បានលើកឡើងថា ការពន្យារពេលក្នុងការចាប់ផ្តើមការវាយលុកនេះ គឺដោយសារតែអ៊ុយក្រែនកំពុងរង់ចាំការមកដល់នៃអាវុធ ដែលមានភាពជាក់លាក់ខ្ពស់បន្ថែមទៀត។

លោកបន្ដថា “យើងបានឃើញករណី គ្រាប់រំសេវ ដែលមានសមត្ថភាពខ្ពស់ ដែលកំពុងត្រូវបានប្រើប្រាស់ ប៉ុន្តែពួកវាមិនទាន់ត្រូវបានប្រើប្រាស់ ក្នុងទ្រង់ទ្រាយធំនៅឡើយ ជាស្ដែងដូចជាគ្រាប់រ៉ុក្កែត HIMARS យើងមិនដឹងថាតើពួកគេបានផ្គត់ផ្គង់ចំនួនប៉ុន្មាន ឬជាមួយជួរណាមួយនោះទេ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top