បច្ចេកវិទ្យា

អ្នកដឹកនាំអាជីវកម្ម ក្នុងប្រទេសជប៉ុនជំរុញឲ្យមានការ ច្នៃប្រតិដ្ឋប្រព័ន្ធឌីជីថល

តូក្យូ៖ មេដឹកនាំអាជីវកម្មនៅប្រទេសជប៉ុន បានគូសបញ្ជាក់ពីការប្តេជ្ញា ចិត្តរបស់ពួកគេ ក្នុងការជំរុញការច្នៃប្រតិដ្ឋ ឌីជីថលបន្ថែមទៀត នៅឆ្នាំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង សម្រាប់ប្រទេសដើម្បីដឹកនាំសេដ្ឋកិច្ចពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នៅក្នុងការផ្ញើសារអបអរសាទរ ចូលឆ្នាំថ្មីលោក Hiroaki Nakanishi ប្រធានសហព័ន្ធពាណិជ្ជកម្មជប៉ុន បាននិយាយថា អាជីវកម្មដ៏មានឥទ្ធិពលបំផុត របស់ប្រទេស ត្រូវបានគេស្គាល់ថា Keidanren សង្ឃឹមថា នឹងអភិវឌ្ឍបច្ចេកវិទ្យា ឌីជីថលបន្ថែមទៀត ដើម្បីធ្វើឲ្យជីវិតរបស់មនុស្ស កាន់តែសប្បាយរីករាយ និងដោះស្រាយបញ្ហាសង្គម ។
លោកបានបន្តថា អ្នកសម្របសម្រួល អាជីវកម្មនឹងប្តេជ្ញាចិត្តបង្កើតច្បាប់ សម្រាប់ការផ្លាស់ប្តូរឌីជីថល និងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីដោះស្រាយភាពក្រីក្រ និងការថយចុះចំនួនប្រជាជន នៅក្នុងប្រទេស។ លោក Nakanishi ក៏បាននិយាយផងដែរថា Keidanren សូមស្វាគមន៍ចំពោះ ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីបន្ថយពន្ធលើទំនិញកសិកម្ម និងទំនិញឧស្សាហកម្ម ដែលត្រូវបានយល់ព្រមដោយ នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ និងប្រធានាធិបតីDonald Trump កាលពីខែកញ្ញា។

លោក Nakanishi បានមានប្រសាសន៍ថា យើងនឹងជំរុញការទូត ផ្នែកឯកជន ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់ សេដ្ឋកិច្ចអន្តរជាតិដោយសេរី និងបើកចំហក្នុងក្តីសង្ឃឹមថា នឹងរួមចំណែកដល់ស្ថេរភាព និងកំណើនសេដ្ឋកិច្ច ពិភពលោក ។

លោក Kengo Sakurada ប្រធានសមាគមជប៉ុន នៃក្រុមហ៊ុនប្រតិបត្តិសាជីវកម្មជប៉ុន បានអំពាវនាវដល់ប្រទេសជប៉ុន ឲ្យផ្តួចផ្តើមគំនិតក្នុងការបង្កើតច្បាប់ ស្តីពីការប្រើប្រាស់ទិន្នន័យឌីជីថល និងការយកពន្ធ របស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាព័ត៌មាន៕ ដោយ៖លី ភីលីព

Most Popular

To Top