The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអង់គ្លេសធំៗចំនួន២ កំពុងតាមដានស្ថានភាព របស់កីឡាករខ្សែប្រយុទ្ធក្លឹប Roma ម្នាក់ដែលក៏ធ្លាប់មានបទពិសោធ លេងនៅអង់គ្លេសផងដែរ។
កីឡាករ Tammy Abraham បច្ចុប្បន្នកំពុងទាក់ទាញ ចំណាប់អារម្មណ៍ របស់ក្លឹបធំៗជាច្រើន នៅអឺរ៉ុប ជាពិសេសក្នុងនោះក្លឹបអង់គ្លេស ចំនួន២ផងដែរដូចជា Aston Villa និងក្លឹប Newcastle ប៉ុន្តែជឿជាក់ថាតម្លៃខ្លួន របស់កីឡាករ នឹងមិនស្ថិតនៅក្នុងចំនួនតិចនោះឡើយ។
ប្រភពដដែលបានបន្តទៀតថា ក្លឹបអ៊ីតាលីមិនសូវចង់លក់កីឡាករ ខ្សែប្រយុទ្ធអង់គ្លេសកំពស់ខ្ពស់នេះប៉ុន្មានទេ ប៉ុន្តែប្រសិនបើតម្លៃខ្លួនកីឡាករ លើសពី៤០លានផោននោះ នឹងមានការពិចារណាណាមួយកើតឡើងជាមិនខាន ខណៈដែលក្នុងនោះក៏មានក្លឹបផ្សេងទៀត ចូលរួមប្រជែងផងដែរដូចជា Spurs, Chelsea និង Man UTD ផង៕ ប្រែសម្រួល៖ស៊ុនលី