ជាអត្ថបទមួយគួរឲ្យភ្ញាក់ផ្អើល ដោយកាសែតអង់គ្លេស The Mirror នៅថ្ងៃពុធនេះដោយ បានចេញផ្សាយថា កំពូលភ្នាក់ងារកីឡាករល្បីៗ លើលោក Mino Raiola បានបញ្ជាក់យ៉ាងច្បាស់ៗ លោកមិនសប្បាយចិត្តឡើយ ជាមួយនឹងវិធី និងកម្រិត ដែលក្លឹបបិសាចក្រហម Man United យកចិត្តទុកដាក់លើកីឡាករ របស់ខ្លួនគឺ Paul Pogba។
លោក Raiola បានបន្តថានេះគឺជាមូលហេតុមួយ ដែលនឹងធ្វើឲ្យលោកសម្រេចចិត្ត នាពេលខាងមុខក្នុងការបញ្ឈប់ បញ្ជូននិងចុះកុងត្រាកីឡាករ ទាំងឡាយរបស់ខ្លួនមកឲ្យក្លឹប Man United តទៅទៀត។លោក Raiola បានប្រៀបធៀបបើ Pogba នៅជាមួយនឹង Juventus ម្ល៉េះកីឡាកររូបនេះទទួលបានការថែរក្សា យកចិត្តទុកដាក់ជាងនេះ ឆ្ងាយណាស់។
ជាក់ស្តែងចុងក្រោយនេះ គ្រប់គ្នាបានមើលឃើញហើយថាបុរសរូបនេះ គឺជាអ្នកដែលបានធ្វើឲ្យមានការប្រែប្រួល ការសម្រេចចិត្តចុងក្រោយ របស់កំពូលកីឡាករ ខ្សែប្រយុទ្ធវ័យក្មេង Haaland ក្នុងការផ្ទេរមកកាន់ Man United និងបែរជាផ្ទេរទៅកាន់ Dortmund ក្នុងតម្លៃត្រឹមតែ១៨លានផោនទៅវិញ៕
ប្រែសម្រួល:ស៊ុនលី