ទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ នៃបញ្ហាហិរញ្ញវត្ថុក្តីប៉ុន្តែមកដល់ពេលនេះក្លឹបយក្សអេស្បាញ Barcelona នឹងមិនថមថយក្នុងការសកម្មភាពដើម្បីនាំយកកីឡាករ ចំណូលថ្មីសំខាន់ៗមករួមក្លឹបនារដូវកាលក្រោយឡើយ។
ក្នុងនោះថ្មីៗនេះគេជឿជាក់ថា Barcelona កំពុងតាមចែចង់កីឡាករឆ្នើម វ័យទើបតែ១៨ឆ្នាំម្នាក់សញ្ជាតិប្រេស៊ីលទោះបីជាបានដឹងហើយថា កីឡាកររូបនេះនឹងមិនមានតម្លៃថោកជាង ៤៥លានអឺរ៉ូឬ ៣៩លានផោននោះឡើយ។
កីឡាករ Roque បច្ចុប្បន្នកំពុងលេងឲ្យក្លឹបប្រេស៊ីល Athletico Paranaense ហើយក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ របស់ក្លឹបជាច្រើននៅអឺរ៉ុប ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី