ព័ត៌មានអន្តរជាតិ

Update ៖ អាមេរិក ព្រមាណថា ចិន មានសមត្ថភាព អាចវាយប្រហារ តាមអ៊ីនធើរណេត ប្រឆាំងនឹងហេដ្ឋារចនា សម្ព័ន្ធនានា បូករួមទាំងបំពង់បង្ហូរ ប្រេងផងដែរ

បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានព្រមានថា ប្រទេសចិន មានសមត្ថភាព អាចវាយប្រហារ តាមអ៊ីនធើរណេត នឹងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ រួមទាំងបំពង់បង្ហូរប្រេង និងឧស្ម័ន និងប្រព័ន្ធផ្លូវដែក បន្ទាប់ពីអ្នកស្រាវជ្រាវបានរកឃើញថាក្រុម ហេកឃឺ របស់ចិនបានធ្វើចារកម្ម លើបណ្តាញបែបនេះ ។
គួរបញ្ជាក់ថា ការដាស់តឿនពហុជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា យុទ្ធនាការចារកម្ម តាមអ៊ីនធើរណេតរបស់ចិន ត្រូវបានគេសំដៅទៅលើគោលដៅយោធា និងរដ្ឋាភិបាលនៅក្នុងសហរដ្ឋអាមេរិក ។

រដ្ឋាភិបាលចិន បានច្រានចោលការអះអាងដែលថា ចារកម្មរបស់ខ្លួនកំពុងដើរ តាមគោលដៅរបស់លោកខាងលិច ដោយហៅការព្រមាន ដែលចេញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា ជា “យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត”។

មន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងថា ពួកគេនៅតែស្ថិតក្នុងដំណើរការទទួលយកអាវុធ របស់ពួកគេជុំវិញការគំរាមកំហែងនេះ ។

លោក Rob Joyce នាយកផ្នែកសន្តិសុខតាមអ៊ីនធើរណេត របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក ហៅកាត់ថា (NSA) បានលើកឡើងថា “យើងមានទីតាំងយ៉ាងហោចណាស់មួយដែលយើងមិនបានដឹង ចាប់តាំងពីការណែនាំពីការបរបាញ់ ត្រូវបានចេញផ្សាយមកជាមួយទិន្នន័យ និងព័ត៌មាន” ។ ទីភ្នាក់ងារនេះបានបង្ហាញព័ត៌មានលម្អិតបច្ចេកទេសមុននេះ ដើម្បីជួយអ្នកផ្តល់សេវាសំខាន់ៗ រកឃើញការលួចចម្លងនេះ ។

ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធើរណេត និងហេដ្ឋារចនាសម្ព័ន្ធអាមេរិក ហៅកាត់ថា (CISA) បានឲ្យដឹងផ្សេងពីនេះថា ខ្លួនកំពុងធ្វើការដើម្បីយល់ពី “ទំហំនៃការឈ្លានពានដែលអាចកើតមាន និងផលប៉ះពាល់ដែលពាក់ព័ន្ធ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top