The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងកៀកជិតក្នុងការចរចា នាំយកកីឡាករ Alexis Mac Allister ហើយដើម្បីចូលរួម ក្លឹបនៅរដូវកាលក្រោយ ។
ប្រភពដដែលបានបន្តទៀតថា ជាក់ស្តែងឪពុករបស់កីឡាករ ខ្សែបម្រើ Brighton រូបនេះគឺបានធ្វើដំណើរ មកដល់ប្រទេសអង់គ្លេសហើយផងដែរ ក្នុងការដើរតួជាភ្នាក់ងារ កីឡាករដើម្បីចរចា ។
គេជឿជាក់ថា ទោះបីជាយ៉ាងណាក្តីកុងត្រា របស់កីឡាករ និងក្លឹបត្រូវបានព្រមព្រៀងរួចគ្នា ហើយទៅលើលក្ខណ្ឌផ្ទាល់ របស់កីឡាករ ដែលអាចនឹងមានរយៈពេលទៅដល់ឆ្នាំ២០២៨ ហើយអាចមានតម្លៃ ប្រមាណជា៧០លានផោន៕
ប្រែសម្រួល៖ស៊ុនលី