បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ម្នាក់កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កន្លងមកមន្ទីរប៉ង់តាហ្គោនតែងតែបានព្យាយាមក្នុងការទំនាក់ទំនង ជាមួយនឹងកងកម្លាំងយោធារបស់ប្រទេសចិន ប៉ុន្តែក៏តែងតែទទួលបានការបដិសេធផងដែរ។
យោងតាមការចេញផ្សាយរបស់ RT ក៏បានលើកឡើងអំពីសំដីរបស់លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ដែរថា៖ ជឿជាក់លើសារៈសំខាន់ នៃបណ្តាញទំនាក់ទំនងបើកចំហ ជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ហើយយើងបានព្យាយាមបង្កើតបណ្តាញទំនាក់ទំនង បើកចំហទាំងនោះជាច្រើនមកហើយដែរប៉ុន្មានខែចុងក្រោយនេះ។
លោករដ្ឋមន្ត្រីបន្តទៀតថា៖ ទោះបីជាយ់ាងណាក្តី យើងមានការលំបាកជាច្រើន នៅពេលដែលយើងបានស្នើសុំការហៅទូរស័ព្ទ ការប្រជុំ ការសន្ទនាជាមួយនឹងភាគីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
គួរឲ្យដឹងដែរថាប្រមុខការពារជាតិអាមេរិក និងចិន បានជួបក្នុងការចរចាជាលើកចុងក្រោយនៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា កាលពីខែវិច្ឆិកាមកម្ល៉េះ៕ ប្រែសម្រួល៖ស៊ុនលី