ហុងកុង ៖ មេដឹកនាំ AUKUS ចូលចិត្តការដាក់ឥរិយាបថ និងការញុះញង់ក្នុងការសន្ទនា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទូចលើការប្រមាថ និងនិយាយដដែលៗនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ នៅប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post ដែលផ្សាយជាភាសាអង់គ្លេស ប្រចាំថ្ងៃដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
ដោយកត់សម្គាល់ថា សន្និសិទបានផ្តល់ឱកាស សម្រាប់ការចរចា លោក Alex Lo អ្នកសរសេរអត្ថបទប្រចាំថ្ងៃបានសរសេរថា ដូចដែលវាកំពុងកើតឡើង សហរដ្ឋអាមេរិក និងកាណាដា បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដែលបង្កហេតុយ៉ាងខ្លាំងដោយធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
នៅពេលដែលវាមកដល់ប្រទេសចិន រដ្ឋបាលលោក បៃដិន បានក្លាយជាសេះមួយឈរចាំស៊ី ហើយធ្វើពុតជាត្រៀមខ្លួន សម្រាប់ការសន្ទនា បន្ទាប់មកចូលទៅសម្លាប់គូសត្រូវ នេះបើយោងតាមនការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោកបានលើកឡើងថា “ច្បាស់ណាស់ ទាយត្រូវ!” លោក បានសង្កេតថា “អ្នកសង្កេតការណ៍មកពីភពព្រះអង្គារ អាចសន្និដ្ឋានដោយសមហេតុផលថា ពាក្យសម្ដី និងសកម្មភាពបែបនេះរបស់សហរដ្ឋអាមេរិក និងរដ្ឋអតិថិជនរបស់ខ្លួន ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្ត ទំនងជានឹងប្រែក្លាយតំបន់រលាយទៅជាកំទេចម្សៅ”។
លោកបន្ដថា “លោក Austin ស្តាប់ទៅមិនដូចជាបុរសម្នាក់ ដែលចង់បានការសន្ទនាពិតប្រាកដមួយ ដើម្បីរំងាប់ភាពតានតឹង និងដោះស្រាយការផ្ទុះឡើង ដែលអាចកើតមាននោះទេ។
ផ្ទុយទៅវិញ វាជាល្បិចចាស់របស់វ៉ាស៊ីនតោនដូចគ្នា ទាំងធ្វើឱ្យជនជាតិចិន ក្លាយជាអ្នកបដិសេធ ឬបង្ខំពួកគេឱ្យទទួលបានសិទ្ធិរបស់ពួកគេ ការរារាំង និងការឡោមព័ទ្ធរបស់ខ្លួន”៕ ប្រែសម្រួល ឈូក បូរ៉ា