គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Eric Ten Hag បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងអ្នកចាំទីអង់គ្លេស Jordan Pickford ទោះបីជាបច្ចុប្បន្នកុងត្រាថ្មី របស់អ្នកចាំទី De Gea មិនទាន់ប្រាកដប្រជានៅឡើយក្តី។
អ្នកចាំទី Pickford ដែលមានវ័យ២៩ឆ្នាំ និងជាកីឡាករដៃទី១របស់ជម្រើសជាតិអង់គ្លេសនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលអាចលក់ចេញដោយក្លឹប Everton ហើយក្នុងតម្លៃប្រមាណ ជា៣០លានផោន។
នេះមានន័យថា ប្រសិនបើការព្រមព្រៀងគ្នា កើតឡើងនឹងអាចធ្វើឲ្យកីឡាករអង់គ្លេសរូបនេះ មានឱកាសលេងនៅ Champions League នៅរដូវកាលក្រោយជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី