ភ្នំពេញ៖ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក រដូវក្តៅពិភពលោក “Special Olympics World Games Berlin 2023” ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង។
លោក ចាប់ រតនា គ្រូបង្វឹកកីឡាអត្តពលកម្ម បាននិយាយថា ការប្រកួតខាងលើនេះលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាដឹកនាំកីឡាករ កីឡាការិនី ជនពិការសតិបញ្ញា ចូលរួមការប្រកួត Special Olympics World Games Berlin 2023។
គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានក្រុមគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជនពិការសតិបញ្ញាខ្សោយ ១០ រូប រួមមានប្រធានប្រតិភូ ១ រូប គ្រូបង្វឹក ៤ រូប លោក ឃ្លាំង ចន្ទូ គ្រូបង្វឹក ប៊ូល លោកស្រី មាស ស្រីភាស់ គ្រូជំនួយ លោក ចាប់ រតនា គ្រូបង្វឹកកីឡាអត្តពលកម្ម លោកស្រី ប៊ី លីណា គ្រូជំនួយ លោកវេជ្ជបណ្ឌិត អ៊ុង សារ៉ាន់ ព្រមទំាងកីឡាករ-កីឡាការិនី ជនពិការសតិបញ្ញាខ្សោយ ៤ រូបដូចជាកីឡាអត្តពលកម្មកីឡាករ ប្រាក់ វណ្ណ និងកីឡាការិនី នុត សុផាណា។
លោកគ្រូបង្វឹកបានបន្តថា ចំណែកប្រភេទប៊ូលវិញ កីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល វិញ្ញាសា ។ កីឡាករ ប្រាក់ វណ្ណ ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ និង២០០ ម៉ែត្រកីឡាការិនី នុត សុផាណា ប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ និង២០០ ម៉ែត្រ កីឡាករ វិបុល មង្គល ប្រកួតលើវិញ្ញាសា ប៊ូលឯក្កតជនបុរស និងវិញ្ញាសាចម្រុះបុរស-នារី និងកីឡាការិនី ហ៊ន ចាន់ថុល វិញ្ញាសា ប៊ូល ប្រកួតលើប្រកួតលើវិញ្ញាសា ប៊ូលឯក្កតជននារី និងវិញ្ញាសាចម្រុះបុរស-នារី៕