កីឡា

កីឡាករកាយវប្បកម្មកម្ពុជា ឈ្នះមេដាយប្រាក់ ២ គ្រឿង នៃព្រឹត្តិការណ៍ ការប្រកួតកីឡា កាយវប្បកម្ម ជើងឯកអាស៊ី អាគ្នេយ៍លើកទី ១៧ ឆ្នាំ២០២៣ នៅឥណ្ឌូននេស៊ី

ភ្នំពេញ ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្រុមកីឡាករ កាយវប្បកម្មកម្ពុជា ២ រូបដណ្តើមបានមេដាយប្រាក់ ២ គ្រឿង នៃព្រឹត្តិការណ៍ការប្រកួត កីឡាកាយវប្បកម្មជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ លើកទី ១៧ ឆ្នាំ២០២៣ “ 17th South East Asian Bodybuilding Championships 2023 “ នៅប្រទេសឥណ្ឌូននេស៊ី ដោយការប្រកួតមាន ប្រទេសចូលរួមចំនួន១១ប្រទេស ។

លោក តឹក ប៊ុនវី ជាប្រធានប្រតិភូដឹកនាំ និងចៅក្រមបានមានប្រសាសន៍ថា កីឡាករកាយ វប្បកម្មកម្ពុជា ២ រូបដណ្តើមបានមេដាយប្រាក់ ២ គ្រឿង លើវិញ្ញាសាផ្សេងៗគ្នា គឺកីឡាករ ឆឹង ណូរ៉ា ឈ្នះមេដាយប្រាក់ ១ គ្រឿង និងកីឡាករ តាន់ រ័ត្នថៃ ឈ្នះមេដាយប្រាក់ ១ គ្រឿង ទៀត ។ ការប្រកួតកីឡា កាយវប្បកម្មជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ លើកទី ១៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូននេស៊ី ។

លោកប្រធានប្រតិភូ បានបន្តថា សហព័ន្ធកាយវប្បកម្មបានបញ្ជូនមន្រ្តី គ្រូបង្វឹក និងកីឡាករចំនួន ៤ រូប ទៅចូលរួមការប្រកួត “ 17th South East Asian Bodybuilding Championships 2023 “រួមមានលោក តឹក ប៊ុនវី ជាប្រធានប្រតិភូដឹកនាំ និងចៅក្រម លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ឆឹង ណូរ៉ា និងកីឡាករ តាន់ រ័ត្នថៃ ។ កីឡាករកាយវប្បកម្មទំាង ២ រូបដណ្តើមបានមេដាយប្រាក់ទំាង ២គ្រឿង៕

Most Popular

To Top