The Sport ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelonaបានឈានទៅដល់ការសម្រេចចិត្តចុងក្រោយហើយថា នឹងលក់កីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹបចេញ។
កីឡាករប្រេស៊ីល Rapinha បច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើនមកពីតំបន់អឺរ៉ុប ប៉ុន្តែក្នុងនោះក្លឹបធំ២របស់អង់គ្លេស ដូចជា Arsenal និង Newcastle កំពុងចាប់អារម្មណ៍ខ្លាំងជាមួយនឹងកីឡាកររូបនេះ។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា ក្លឹបទាំងពីរត្រូវត្រៀមខ្លួនជាមួយនឹងតម្លៃចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីផ្ទេរកីឡាកររូបនេះចេញពីអេស្បាញ ឬក្នុងតម្លៃខ្លួនប្រមាណជា៦៨លានផោន៕ ប្រែសម្រួល៖ស៊ុនលី