ព្រឹត្តិការណ៍

យូណេស្កូ សាទរចំពោះផែនការ របស់អូស្ត្រាលី ប្រកាសការពារ ថ្មប៉ប្រះទឹក Great Barrier Reef

ប៉ារីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារវប្បធម៌ របស់អង្គការសហប្រជាជាតិ UNESCO បានស្វាគមន៍ការប្តេជ្ញាចិត្ត ពីប្រទេសអូស្ត្រាលីដើម្បីការពារថ្មប៉ប្រះទឹក Great Barrier Reef ដោយរដ្ឋាភិបាល បានសន្យាផ្តល់ប្រាក់ចំនួន ២.៩ ពាន់លានដុល្លារការពារអច្ឆរិយៈធម្មជាតិ ។

ជោគវាសនា នៃថ្មប៉ប្រះទឹក បានក្លាយជាប្រភពនៃភាពតានតឹងឡើងវិញ រវាងអាជ្ញាធរយូណេស្កូ និងអាជ្ញាធរអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីភ្នាក់ងារ អង្គការ សហប្រជាជាតិ បានគំរាមដាក់ប្រព័ន្ធផ្កាថ្មដ៏ធំបំផុត របស់ពិភពលោកទៅក្នុង បញ្ជីបេតិកភណ្ឌពិភពលោក ស្ថិតក្នុងតំបន់គ្រោះថ្នាក់។
ការទូតនៅពីក្រោយឆាក ពីប្រទេសអូស្ត្រាលី បានបញ្ចៀសសកម្មភាពបែបនេះ ខណៈការប្តេជ្ញាចិត្តថ្មីពីរដ្ឋាភិបាល ការងាររបស់លោក Anthony Albanese ដែធ្វើឡើងនៅក្នុងលិខិតមួយឃើញដោយ AFP បានទាក់ទាញការសរសើរពីអង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ។

UNESCO បាននិយាយ ក្នុងសេចក្តីថ្លែង ការណ៍មួយផ្ញើ ទៅកាន់ AFP ថា អង្គការយូណេស្កូស្វាគមន៍ ការសម្រេចចិត្តរបស់អូស្ត្រាលី ក្នុងការអនុវត្តវិធានការ ការពារថ្មីជាបន្ទាន់ ដើម្បីការពារតំបន់ថ្មប៉ប្រះទឹក Great Barrier Reef ដែលបានណែនាំ ដោយអង្គការយូណេស្កូ ។
រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី Tanya Plibersek បានប្រកាសកាលពីថ្ងៃចន្ទថា សំណាញ់បញ្ឈរអាចមានប្រវែង ដល់ទៅមួយគីឡូម៉ែត្រ នឹងត្រូវលុបចោលនៅឆ្នាំ ២០២៧ ក្នុងគោលបំណងអភិរក្សចំនួនត្រី និងការពារការស្លាប់ របស់អណ្តើក និងផ្សោត ។

លិខិតមួយផ្ញើទៅប្រធានអង្គការ យូណេស្កូ លោក Audrey Azoulay កាលពីសប្តាហ៍មុន លោក Plibersek ក៏បានសន្យាការវិនិយោគរួមគ្នាចំនួន ២.៩ពាន់លានដុល្លារពីរដ្ឋ Queensland និងរដ្ឋាភិបាលសហព័ន្ធ ដើម្បីការពារថ្មប៉ប្រះទឹក ។ លោក Plibersek បានសរសេរនៅថ្ងៃទី ២៥ ខែឧសភាថា រដ្ឋាភិបាលរបស់យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើសកម្មភាពសំខាន់ៗបន្ថែមទៀត ដើម្បីធានាអនាគតនៃថ្មប៉ប្រះទឹក។

រដ្ឋាភិបាលកណ្តាលឆ្វេង របស់លោក Albanese បានបញ្ចប់ការគ្រប់គ្រងបែបអភិរក្សជិតមួយទសវត្សរ៍ កាលពីខែឧសភាឆ្នាំមុន បានអនុវត្តគោលនយោបាយ ប្រកបដោយមហិច្ឆិតាជាបន្តបន្ទាប់ ដើម្បីការពារបរិស្ថាន និងប្តេជ្ញាអូស្ត្រាលី ចំពោះគោលដៅដែលទាមទារ ឲ្យមានការប្រែប្រួលអាកាសធាតុ ៕

Most Popular

To Top