ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា រុស្ស៊ី នៅតែអាចរក្សាស្ថេរភាព សេដ្ឋកិច្ច បើទោះជាមានការប្រឈម

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានរក្សាស្ថិរភាព សេដ្ឋកិច្ចដោយជោគជ័យ ក្នុងការប្រឈមមុខនឹង “បញ្ហាប្រឈម ដែលមិនធ្លាប់មានពីមឲ្យដឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានឲ្យដឹងក្នុងអំឡុង សម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៦ ថា “និន្នាការម៉ាក្រូសេដ្ឋកិច្ចវិជ្ជមាន កំពុងទទួលបានសន្ទុះ និងកាន់តែច្បាស់ឡើង” ។

លោកបានលើកឡើងថា GDP របស់រុស្ស៊ីអាចសម្រេច បាននូវអត្រាកំណើនប្រហែល ១,៥ ភាគរយទៅ ២ភាគរយនៅឆ្នាំនេះ ដែលអាចឱ្យប្រទេសនេះរក្សា តំណែងរបស់ខ្លួន ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេ របស់ពិភពលោក។

អតិផរណាស្ថិតនៅជិត កម្រិតទាបជាប្រវត្តិសាស្ត្រ ២,៩ភាគរយ ហើយអ្នកអត់ការងារធ្វើមានកម្រិតទាបបំផុត ៣,៣ភាគរយ នេះបើយោងតាមមេដឹកនាំរុស្ស៊ី ។

ខណៈពេលដែលម៉ាកយីហោបរទេស ជាច្រើនបានលក់ផលិតផល ដែលផលិតទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី ជាយូរមកហើយនោះ ទំនិញរុស្ស៊ីដែលមានស្លាកសញ្ញាបរទេស ឥឡូវនេះនៅតែបន្តផ្គត់ផ្គង់បន្ទាប់ពីការចាកចេញរបស់ម្ចាស់យីហោ ហើយប្រាក់ចំណេញនៅតែមាន។

លោកបានប្រាប់ទស្សនិកជនថា រុស្សីនៅតែបន្តស្វែងរកសេដ្ឋកិច្ចបើកចំហ ហើយនឹងមិនងាកទៅរកផ្លូវនៃភាពឯកោខ្លួនឯងនោះទេ ទោះបីជាមានការលំបាក យ៉ាងណាក៏ដោយ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា “ផ្ទុយទៅវិញ យើងបានពង្រីកទំនាក់ទំនងជាមួយ ដៃគូដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវក្នុងប្រទេស និងតំបន់ដែលសព្វថ្ងៃដើរតួជាក្បាលរថភ្លើង និងជាកត្តាជំរុញសេដ្ឋកិច្ចពិភពលោក ខ្ញុំចង់និយាយម្តងទៀតថា ទាំងនេះគឺជាទីផ្សារនៃអនាគត”៕

Most Popular

To Top