ក្លឹបតោខៀវ Chelsea នៅតែមានមហិច្ឆិតា ក្នុងការចំណាយលុយយ៉ាងច្រើនបន្ថែមទៀត នៅរដូវក្តៅនេះ ទោះបីជារដូវកាលកន្លងមក ហាក់មិនសូវទទួល បានលទ្ធផលល្អ ប្រសើរនៅឡើយក្តី។
ទោះបីជាយ៉ាងណាក្តី ឱកាសនៃការទាក់ទាញ យកកីឡាករឆ្នើមៗល្បីៗ ហាក់ដូចជាមានកម្រិតតិចតួច ពីព្រោះថា ក្លឹបនេះមិនអាចលេងនៅក្នុងពានធំៗ របស់អឺរ៉ុបមួយណា បានឡើយ នៅរដូវកាលក្រោយ។
ជាក់ស្តែងសប្តាហ៍នេះកីឡាករ Federico Valverde បានធ្វើការប្រកាសបដិសេធសំណើ សុំចរចាជាមួយនឹងក្លឹប Chelsea រួចហើយដែរដោយបញ្ជាក់ថា មិនចង់ចាកចេញពីក្លឹបល្អបំផុត លើលោក Real Madrid នោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី