The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារមាឌធំ Kalidou Koulibaly ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបតោខៀវ Chelsea នោះគឺនឹងអាចចូលរួមជាមួយនឹងក្លឹបនៅលីគកំពូល របស់អារ៉ាប៊ីសាអូឌីត បានហើយ។
កីឡាករខ្សែការពាររូបនេះត្រូវបាន The Goal ជឿជាក់ថា បានសម្រេចចិត្តចូលរួម ជាមួយនឹងក្លឹប Al Hilal ហើយក្រោយការចរចា និងព្រមព្រៀងលើគ្រប់លក្ខខណ្ឌ ផ្ទាល់ខ្លួនខណៈដែលគ្រូបង្វឹកថ្មិលោក Pochettion កំពុងត្រៀមរៀបចំក្រុមថ្មីសម្រាប់ Chelsea នៅរដូវកាលក្រោយនើ។
កុងត្រារបស់ Koulibaly ជាមួយនឹង Chelsea មានរហូត ដល់ឆ្នាំ២០២៦ប៉ុន្តែ Al Hilal នឹងសម្រេចចិត្តចាយលុយ យ៉ាងច្រើនដើម្បីនាំយកកីឡាករ ខ្សែការពាររឹងម៉ាំរូបនេះទៅចូលរួមក្លឹប៕
ប្រែសម្រួល៖ស៊ុនលី