កីឡា

Neymar មានបំណងចង់វិលត្រឡប់ Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Neymar បានព្យាយាមក្នុងការជុំរុញឲ្យមានការដោះដូរនិងផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona ឲ្យបានរដូវក្តៅនេះប៉ុន្តែក្លឹប PSG ក៏នឹងបានត្រៀមក្នុងការទណ្ឌកម្មដើម្បីប្រឆាំងការចាកចេញនេះដែរ។

កីឡាករប្រេស៊ីលរូបនេះបានទទួលព័ត៌មានជាច្រើនរួចមកហើយអំពីការផ្ទេរចេញពីក្លឹប PSG នៅរដូវក្តោនេះបន្ទាប់ពីបានខកចិត្តយ៉ាងខ្លាំង កាលពីរដូវកាលកន្លងមកហើយក្នុងនោះក្លឹប Man UTD, Chelsea និង Al Hilal គឺក្លឹបដែលកំពុងចាប់អារម្មណ៍កុងត្រាកីឡាកររូបនេះខ្លាំងជាងគេ។

ទោះបីជាយ៉ាងណាក្តីចុងក្រោយនេះកីឡាករប្រេស៊ីល រូបនេះ បានបង្ហាញអំពីបំណងចង់វិលត្រឡប់អេស្បាញ និងចូលរួមជាមួយនឹង Barcelona យ៉ាងខ្លាំងប៉ុន្តែជឿជាក់ថា ស្ថានភាពនេះនឹងមិនងាយស្រួលដូចការគិតឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top