ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-ឥណ្ឌា ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈកំពុងប្រជែងជាមួយចិន

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី បានព្រមព្រៀងគ្នាលើបញ្ជីយុទ្ធសាស្ត្រដ៏វែងមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបច្ចេកវិទ្យា ខណៈដែលប្រទេសរបស់ពួកគេកំពុងប្រកួតប្រជែងជាមួយនឹងកំណើនសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិន។

នៅក្នុងការឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ កិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់មួយដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យក្រុមហ៊ុន General Electric សហការផលិតម៉ាស៊ីនយន្តហោះចម្បាំងនៅក្នុងប្រទេសឥណ្ឌា ដោយលោក មូឌី ចាត់ទុកវាជាសមិទ្ធិផលដ៏សំខាន់ ដែលនឹងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ពួកគេ និងជាតួអង្គថ្មីនាពេលខាងមុខ”។

ឥណ្ឌាបានខ្នះខ្នែងក្នុងការទទួលបានបច្ចេកវិទ្យាដ៏រសើប និងទំនើបរបស់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍសមត្ថភាពផលិតផ្នែកការពារក្នុងស្រុករបស់ខ្លួន ខណៈពេលដែលបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មប្រភពសម្ភារៈយោធារបស់ខ្លួន។

លោក មូឌី នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកាន់តំណែងរយៈពេល ៩ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅក្នុងការិយាល័យ Oval ថា “កិច្ចសហប្រតិបត្តិការការពារជាតិយ៉ាងជិតស្និទ្ធរវាងឥណ្ឌា និងអាមេរិក ជានិមិត្តរូបនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងជាអាទិភាពយុទ្ធសាស្ត្ររួមគ្នា”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top