កីឡា

Cesar Azpilicueta នឹងចាកចេញពី Chelseaនិងចូលរួម Inter

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារនិងជាប្រធានក្រុមដ៏ស្មោះស្ម័គ្ររបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta ដែលបានរស់នៅទីនេះអស់រយៈពេល១១ឆ្នាំមកហើយនោះគឺបានសម្រេចចិត្តហើយថា នឹងមិនបន្តកុងត្រាថ្មីទៀតឡើយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការសម្រេចចិត្តចាកចេញមានន័យថា កីឡាករខ្សែការពាររូបនេះ នឹងអាចចូលរួមជាមួយនឹងក្លឹបថ្មី ដោយមិនមានតម្លៃខ្លួនឡើយហើយក្នុងនោះក្លឹបអ៊ីតាលី Inter Milan ទំនងនឹងក្លាយទៅជាគោលដៅបន្ទាប់សម្រាប់កីឡាករអេស្បាញ រូបនេះ។

រំលឹកដែរថាក្លឹបតោខៀវ Chelsea ទើបតែបានប្រកាសតែងតែគ្រូបង្វឹកថ្មីលោក Mauricio Pochettino ដែលក្នុងនោះផែនការកសាងក្លឹបឡើងវិញ មានទាំងការជម្រុះចេញកីឡាករជាច្រើន បូករួមទាំងកីឡាករខ្សែការពារវ័យ៣៤ឆ្នាំរូបនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top