កីឡា

FIFA ពន្យារពេលយុទ្ធនាការ និងបោះឆ្នោតជ្រើសរើសម្ចាស់ផ្ទះ World Cup 2030 បុរស និងការបោះឆ្នោត 2027 Women’s World Cup នៅថៃ

GENEVA ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការស្វែងរករបស់ FIFA សម្រាប់ម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់បុរស World Cup 2030 ត្រូវបានពន្យារពេល កាលពីថ្ងៃសុក្រ ដោយសារតែការពន្យារពេល អំពីការយល់ព្រមលើច្បាប់ សម្រាប់យុទ្ធនាការ និងការបោះឆ្នោត ចុងក្រោយ ។

ការបោះឆ្នោតដោយ សហព័ន្ធសមាជិក FIFA ប្រហែល ២០០ ត្រូវបានផ្លាស់ប្តូរទៅត្រីមាស ចុងក្រោយនៃឆ្នាំ ២០២៤ ជំនួសឲ្យកិច្ចប្រជុំ ដែលបានរំពឹងទុក ពីមុនក្នុង ខែកញ្ញាឆ្នាំក្រោយ ។ ច្បាប់នៃការដេញថ្លៃនឹងមានគោលបំណង ដើម្បីដោះស្រាយនៅ ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សារបស់ FIFA នៅមុនដំណាច់ខែតុលា ស្ថាប័នគ្រប់គ្រងបាល់ទាត់បាននិយាយថា ជាមួយនឹងដំណើរការដេញថ្លៃ នឹងត្រូវចាប់ផ្តើមជាផ្លូវការ នៅពេលនោះ ។
គម្រោងការរំពឹងទុកមួយ សម្រាប់ការប្រកួតមាន ៤៨ ក្រុមនៅឆ្នាំ ២០៣០ នឹងបោះបង់ចោលនៅសប្តាហ៍នេះ នៅពេលប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសក្រិច បានរាយការណ៍ ពីការដេញថ្លៃសហម្ចាស់ផ្ទះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត រាប់បញ្ចូលទាំងប្រទេសអេហ្ស៊ីប នឹងមិនដំណើរការ ទៅមុខនោះទេ ។

មន្ត្រីបាល់ទាត់អារ៉ាប៊ីសាអូឌីត មិនបានបញ្ជាក់ជាសាធារណៈថា អ្វីទៅជាផែនការរៀបចំទ្វីប៣ មិនធ្លាប់មានពីមុនមក ស្របតាមមហិច្ឆតាចំណាយ ដ៏ធំដ៏ខ្លាំងក្លារបស់ព្រះរាជាណាចក្រក្នុង បាល់ទាត់ពិភពលោក ។ ការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ ២០៣៤ ត្រូវបានគេមើលឃើញថា ជាគោលដៅដែលទំនងជាង ។

ទោះជាយ៉ាងណាក៏ដោយ ការចូលរួមរបស់អារ៉ាប៊ីសាអូឌីត នៅតែអាចរស់ឡើងវិញបាន ទោះបីជាវាមានន័យថា នាំយក World Cup មកអាស៊ីវិញត្រឹមតែ ៨ ឆ្នាំបន្ទាប់ពីកាតាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ ហើយម្តងទៀត ក្នុងខែវិច្ឆិកាដល់ខែធ្នូនៅពាក់កណ្តាល រដូវកាលក្លិបអឺរ៉ុប ។

អឺរ៉ុបបានប្តេជ្ញាចិត្តជាយូរមកហើយក្នុងការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ហើយគម្រោងនោះបានបន្ថែមប្រទេសជិតខាងម៉ារ៉ុកពីអាហ្វ្រិក ហើយអ៊ុយក្រែនក៏ចូលរួមក្នុងការដេញថ្លៃនោះដែរ។

អាមេរិកខាងត្បូងក៏ចង់ធ្វើជា ម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 1930 ផងដែរ ដោយកាលពីឆ្នាំ ១៩៣០ ម្ចាស់ផ្ទះអ៊ុយរូហ្គាយ ក្នុងការដេញថ្លៃបួនប្រទេស ជាមួយ អាហ្សង់ទីន ឈីលី និងប៉ារ៉ាហ្គាយ។
FIFA បាននិយាយ កាលពី ថ្ងៃសុក្រថា ខ្លួនចង់បានការពិគ្រោះយោបល់បន្ថែម ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ សម្រាប់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ ២០៣០នឹងប្រារព្ធខួបមួយសតវត្ស នៃការប្រកួតបាល់ទាត់បុរស ។

ការបោះឆ្នោត 2027 Women’s World Cup គ្រោងនឹងធ្វើឡើង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំក្រោយ ហើយ FIFA បាននិយាយថា កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដើម្បីសម្រេចថាម្ចាស់ផ្ទះនឹងធ្វើឡើង នៅទីក្រុងបាងកក។ បេក្ខភាពទាំង ៤ គឺប្រេស៊ីល អាព្រិចខាងត្បូង ការដេញថ្លៃសហម្ចាស់ផ្ទះអឺរ៉ុបពីបែលហ្សិក អាល្លឺម៉ង់ និងហូឡង់ និងការដេញថ្លៃសហរដ្ឋអាមេរិក-ម៉ិកស៊ិក ។

សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup បុរស ៤៨ ក្រុមដំបូងនៅឆ្នាំ ២០២៦ ហើយ FIFA ក៏បានសម្រេច កាលពីថ្ងៃសុក្រ ដើម្បីផ្តល់ពានរង្វាន់ Club World Cup ឆ្នាំ ២០២៥ ដល់សហរដ្ឋអាមេរិក ជាព្រឹត្តិការណ៍សាកល្បង៕

Most Popular

To Top