ព្រឹត្តិការណ៍

រដ្ឋមន្រ្តីការពារជាតិ អាមេរិក លើកឡើងពីសមយុទ្ធយោធាកូរ៉េ ខាងត្បូង ដើម្បីប្រឈមមុខ នឹងកូរ៉េខាងជើង

បរទេស៖ សំណើរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ដែលថា សហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើម ធ្វើសហសមយុទ្ធជាថ្មី ជាមួយប្រទេស កូរ៉េខាងត្បូង កំពុងតែធ្វើឲ្យមានមន្ទិលសង្ស័យ ក្នុងទីក្រុងសេអ៊ូលថា សមយុទ្ធអាចនឹង បន្តនៅក្នុងនិទាឃរដូវ ក្រោយពេលអវត្តមានមួយរយៈពេល។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅរាត្រីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លោក MSNBC ដែលបង្ហាញខ្លួន នៅលើកម្មវិធី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនោះ បាននិយាយប្រាប់បណ្ដាញ ព័ត៌មានថា សហរដ្ឋអាមេរិកបានត្រៀមរៀបចំធ្វើការប្រយុទ្ធ ប្រសិនបើចាំបាច់។

លោកបានមានប្រសាសន៍បន្តទៀតថា រដ្ឋបាលរបស់លោក ត្រាំ ពិតជាបានបន្ថយការ ធ្វើសមយុទ្ធ ព្រោះតែចង់បើកទ្វារចំហសម្រាប់កិច្ចពិភាក្សាចរចាគ្នា ហើយលោក បន្ថែមថា “ខ្ញុំគិតថា នោះជាផ្លូវត្រឹមត្រូវក្នុងការធ្វើដំណើរការ ប៉ុន្តែដោយគ្មានទម្រង់ ឬក៏រូបរាងណាមួយ ដែលប៉ះពាល់ដល់មធ្យោបាយមូលដ្ឋាន ចំពោះការប្រយុទ្ធ និងឈ្នះលើកូរ៉េខាងជើងនោះទេ”៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top