កីឡា

អត្តពលិក អត្តពលកម្ម វៀតណាម ៥ នាក់ត្រូវព្យួរ និងដកហូតមេដាយ ក្រោយរកឃើញ ប្រើប្រាស់សារធាតុ ហាមឃាត់ ក្នុងកីឡានៅ SEA GAMES 31

ប្រភព ៖ Xinhua

វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-កីឡាការិនី អត្តពលកម្ម វៀតណាមចំនួន ៥នាក់ ដែលធ្វើតេស្តិ៍ឃើញ មានផ្ទុកសារធាតុហាមឃាត់ ក្នុងកីឡា នៃព្រឹត្តិការណ៍ការប្រកួត SEA GAMES ២០២១ លើកទី៣១ នៅប្រទេសខ្លួនកាលពីឆ្នាំមុន ត្រូវបានដកហូតមេដាយ និងហាមប្រាម មិនឲ្យប្រកួតរយៈពេល ១៦-១៨ ខែ ។

ទីភ្នាក់ងារប្រឆាំងសារធាតុ ហាមឃាត់ក្នុងកីឡា និងថ្នាំកីឡាវៀតណាម ក្រោមការ គ្រប់គ្រងកីឡា វៀតណាមកាលពីថ្ងៃអង្គារ បានប្រកាសពីការពិន័យ ដែលត្រូវបានចេញដោយទីភ្នាក់ងារ ប្រឆាំងសារធាតុហាមឃាត់ ក្នុងកីឡាពិភពលោក ។ Sprinter Quach Thi Lan ត្រូវបានដកហូតមេដាយមាស ៤០០ ម៉ែត្រ ឧបសគ្គ រត់ចម្ងាយមេដាយមាស ៤x៤០០ម៉ែត្រ និងមេដាយសំរឹទ្ធ ៤០០ម៉ែត្រផ្នែកនារី ហាមឃាត់រយៈពេល ១៨ ខែ ចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។

កីឡាការិនី Khuat Phuong Anh ត្រូវបានហាមប្រាម មិនឲ្យប្រកួតរយៈពេល ១៨ខែ មេដាយមាសវិញ្ញាសា ៨០០ ម៉ែត្រ និងប្រាក់ ១.៥០០ ម៉ែត្រ និង Hoang Thi Ngoc មេដាយប្រាក់ ៤x៤០០ ម៉ែត្រនារី ។ Vu Thi Ngoc Ha ត្រូវបានដកហូតបានមេដាយមាសលោតឆ្ងាយ និងមេដាយប្រាក់លោត ៣ជំហានផ្នែកនារី ហើយ Le Ngoc Phuc បានមេដាយប្រាក់ ៤០០ ម៉ែត្របុរស និងមេដាយប្រាក់រត់ចម្ងាយ ៤x៤០០ ម៉ែត្រផ្នែកបុរស។ អ្នកទាំង២បានទទួលបម្រាមរយៈពេល ១៦ ខែ ។

ការសម្រេចចិត្តខាងវិន័យ នឹងត្រូវផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ របស់ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាវៀតណាម។ ការពិន័យនេះគឺ ស្រាលជាងអត្តពលិករំពឹងទុក។ ក្នុងចំណោមអត្តពលិកទាំង៥នាក់នោះ នាង Lan គឺជាមុខមាត់ធ្លាប់ស្គាល់ របស់អត្តពលិកវៀតណាម ការប្រកួតថ្នាក់តំបន់ និងអន្តរជាតិក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ក្នុងប្រភេទឧបសគ្គ ៤០០ ម៉ែត្រ និង ៤០០ ម៉ែត្រ ។
កីឡាកររត់ប្រណាំងវ័យ ២៧ឆ្នាំរូបនេះបានឈ្នះមេដាយមាស Asian Games 2018 និងជាម្ចាស់ជើងឯកអាស៊ី២សម័យកាល។
នាងមិនបានជោគជ័យ នៅ SEA GAMES ទេ គឺបានត្រឹមតែឈ្នះមេដាយមាស នៅ SEA GAMES ៣១ ដែលធ្វើជាម្ចាស់ផ្ទះនៅប្រទេសវៀតណាម កាលពីឆ្នាំមុន។ ស្នាដៃល្អបំផុតរបស់នាងមុននេះគឺមេដាយប្រាក់ក្នុងវិញ្ញាសា៤០០ ម៉ែត្រនិង៤០០ម៉ែត្រនៅមីយ៉ាន់ម៉ាឆ្នាំ២០១៣ និងប្រាក់៤០០ម៉ែត្រនៅសិង្ហបុរីឆ្នាំ២០១៥ ។

អត្តពលិកទាំង៥រូប នឹងខកខានការប្រកួតកីឡាអាស៊ី ក្នុងខែកញ្ញានៅប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចត្រលប់មកវិញ ទាន់ពេលសម្រាប់ Asian Indoor Games ឆ្នាំ ២០២៣ នៅប្រទេសថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-២៦ ខែវិច្ឆិកា ៕

Most Popular

To Top