ព័ត៌មានអន្តរជាតិ

ញូវយ៉កទៅកាន់ប្រភព Supercomputer ក្នុងបេសកកម្ម ដើម្បីយល់កាន់តែច្បាស់ និងគ្រប់គ្រង AI

ប្រភព ៖ AFP

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក បានរាយការណ៍ កាលពីថ្ងៃអង្គារថា រដ្ឋញូវយ៉កកំពុងព្យាយាមស្វែង រកប្រភពកុំព្យូទ័រ ដែលមានសមត្ថភាពដំណើរ ការកម្មវិធីបញ្ញាសិប្បនិមិត្ត ដើម្បីស្វែងយល់ និងគ្រប់គ្រងបច្ចេកវិទ្យា កាន់តែមានប្រសិទ្ធភាព យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។

ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយដកស្រង់ សម្តីអគ្គនាយកនាយកដ្ឋាន សេវាកម្មហិរញ្ញវត្ថុញូវយ៉ក (DFS) អគ្គនាយក Adrienne Harris ថា ទីក្រុងញូវយ៉ក កំពុងស្វែងរកទាំង ការទទួលបានផ្នែករឹង ដែលមានសមត្ថភាព និងជួលអ្នកជំនាញដើម្បីដំណើរការកម្មវិធី។ ទីភ្នាក់ងាររបស់គេកំពុងសម្លឹងមើលទៅលើ AI និង machine learning លើសពីការប្រើប្រាស់ របស់ខ្លួនក្នុងវិស័យឯកជន ។

យោងតាមលោក Harris ថា DFS កំពុងប្រើប្រាស់វិធីសាស្រ្តជំរុញ ដោយទិន្នន័យ ប្រើប្រាស់ការវិភាគទិន្នន័យ ដើម្បីបង្កើនសមត្ថភាព របស់ទីភ្នាក់ងារក្នុង ការទស្សន៍ទាយ និងឆ្លើយតបទៅនឹងព្រឹត្តិការណ៍នៅក្នុងទីផ្សារ ។ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា និងសូហ្វវែរឯកជនធំៗជាច្រើនដែលផ្លាស់ប្តូរឆ្ពោះទៅរក AI វាសមហេតុផលបំផុតសម្រាប់និយតករ ក្នុងការទទួលយកឧបករណ៍ដូចគ្នា ។

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិកថា ទីផ្សារសម្រាប់កុំព្យូទ័រទំនើប ត្រូវបានប្រើជាយូរមកហើយដោយយោធា និងទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ ត្រូវបានគេរំពឹងថានឹងកើនឡើង ក្នុងអត្រាកំណើនប្រចាំឆ្នាំ ៩.៥ ភាគរយពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ ដោយលើកឡើង ពីការកើនឡើងការពឹងផ្អែក ទៅលើកុំព្យូទ័រ Cloud និងបច្ចេកវិទ្យា ។ បន្ថែមពីលើតម្រូវការសម្រាប់សំណុំទិន្នន័យធំជាង ដែលមានសមត្ថភាពបណ្តុះបណ្តាល និងប្រតិបត្តិការ AI ជាមូលហេតុចម្បងនៃការផ្លាស់ប្តូរ ៕
ដោយ៖លី ភីលីព

Most Popular

To Top