កីឡាករខ្សែបម្រើឆ្នើម របស់ក្លឹប Nice ដែលមានឈ្មោះថា Khephren Thuram កំពុងក្លាយជាគោលដៅរបស់ធំៗនៅអឺរ៉ុបជាពិសេសគឺក្លឹប Bayern Munich ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Thomas Tuchel ។
ទោះបីជាបានដឹងហើយថាស្ថានភាពនេះ នឹងលំបាកសម្រាប់ការចរចាក្តីដោយសារក្នុងនោះក៏មានក្លឹបហង្សក្រហម Liverpool ក៏ចង់បានកីឡាករវ័យ២២ឆ្នាំរូបនេះ ដូចគ្នាដែរហើយតម្លៃខ្លួនកីឡាករក៏មិនធូរថ្លៃនោះដែរ។
Thuram បានចូលរួមជាមួយនឹង Nice ពីក្លឹប Monaco ក្នុងឆ្នាំ២០១៩និងបានបង្ហាញស្នាដៃ និងសមត្ថភាពយ៉ាងអស្ចារ្យរហូតមកដែលធ្វើឲ្យគាត់អាចលេង ក្នុងតំណែងខ្សែបម្រើការពារគឺជាជំនាញខ្លាំងបំផុត៕ ប្រែសម្រួល៖ស៊ុនលី