ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កំពុងកាត់បន្ថយការ ផ្គត់ផ្គង់ប្រេងម្តងទៀត ក្នុងគោលបំណង បង្កើនតម្លៃលើទីផ្សារ

ប្រភព ៖ AFP

ទីក្រុងឡុងដ៍ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កំពុងបន្តកាត់បន្ថយបរិមាណប្រេង ដែលពួកគេបូមទៅកាន់ពិភពលោក ក្នុងគោលបំណងជំរុញតម្លៃ ដោយបង្ហាញ ពីប្រទេសផលិតប្រេងធំជាងគេ ចំនួន២របស់ពិភពលោកកំពុងប្រជែងគ្នា ដើម្បីបង្កើនប្រាក់ចំណូល ពីឥន្ធនៈហ្វូស៊ីល ទោះបីជាតម្រូវការ បានធ្លាក់ចុះជាមួយ នឹងសេដ្ឋកិច្ច យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការសម្រេចចិត្តនេះ បានផ្តល់នូវការជំរុញ បន្តិចបន្តួចដល់តម្លៃប្រេង កាលពីថ្ងៃចន្ទ ហើយកើតឡើង បន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានប្រកាស កាត់បន្ថយទិន្នផល ដ៏ធំសម្រាប់ខែកក្កដា នៅកិច្ចប្រជុំចុងក្រោយ នៃសម្ព័ន្ធក្រុមហ៊ុនផលិត ប្រេង OPEC+ ដែលបង្កើន ការព្រួយបារម្ភថា តម្លៃសាំង សម្រាប់អ្នកបើកបរអាមេរិក អាចចាប់ផ្តើមឡើងថ្លៃ ។

ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយ ១ លានបារ៉ែលក្នុងខែកក្កដា ក្នុងមួយថ្ងៃរហូតដល់ខែសីហា ដើម្បីគាំទ្រស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង ។ នោះនឹងរក្សាទិន្នផលរបស់ប្រទេសឈូងសមុទ្រ ៩ លានបារ៉ែលក្នុងមួយថ្ងៃ។

បើយោងតាមរបាយការណ៍របស់សារព័ត៌មានរុស្ស៊ីថា ទន្ទឹមនឹងនេះដែរ លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយថា ប្រទេសរបស់លោកនឹង កាត់បន្ថយការផលិតបន្ថែមចំនួន ៥០០,០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែសីហា នេះ ។ ការកាត់បន្ថយដោយស្ម័គ្រចិត្ត ស្ថិតនៅលើការ កាត់ផ្តាច់មុន ដែលក្រុមប្រេង OPEC ដឹកនាំដោយ អារ៉ាប៊ីសាអូឌីត និងអ្នកផលិតសម្ព័ន្ធមិត្ត ដឹកនាំដោយរុស្ស៊ី បានយល់ព្រមបន្ត រហូតដល់ឆ្នាំ ក្រោយ ។

ប៉ុន្តែពួកគេបានផ្តល់នូវការជំរុញ ដ៏យូរអង្វែងដល់តម្លៃប្រេង ដោយជួយអ្នកបើកបរអាមេរិក បំពេញធុងរបស់ពួកគេកាន់តែមានតម្លៃ សមរម្យក្នុងរដូវធ្វើដំណើររដូវក្តៅដ៏មមាញឹក និងផ្តល់ឲ្យអ្នកប្រើប្រាស់ទូទាំងពិភពលោក នូវការធូរស្រាលខ្លះពីអតិផរណា ។
យោងតាម Car Club AAA បាននិយាយថា តម្លៃជាមធ្យមសម្រាប់ហ្គាឡុង “gallon” មួយហ្គាឡុង នៅសហរដ្ឋអាមេរិកគឺ ៣.៥៣ ដុល្លារ ធ្លាក់ចុះ ១.២៨ ដុល្លារក្នុងមួយហ្គាឡុង ធៀបនឹងឆ្នាំមុន។ សន្ទស្សន៍តម្លៃប្រេងឆៅ របស់សហរដ្ឋអាមេរិក បានកើនឡើង ៧៧ សេនកាលពីថ្ងៃចន្ទដល់ ៧១.៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ Brent ស្តង់ដារអន្តរជាតិបានកើនឡើង ៧០ សេនដល់ ៧៦.១១ ដុល្លារ ទាំង២ក្រោយមក បានលុបប្រាក់ចំណេញមួយចំនួន។
ប្រេងឆៅរបស់អាមេរិក បានធ្លាក់ចុះអស់មួយរយៈ ហើយបានកើនឡើងលើសពី ៧០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូង ក្នុងរយៈពេល ៦ សប្តាហ៍កាលពីថ្ងៃសុក្រ ៕
ដោយ៖លី ភីលីព

Most Popular

To Top