ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិចិន ថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី នឹងរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក

រូបភាពពី៖​ XINHUA

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ី លោក Nikolay Evmenov ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទថា ប្រទេសចិន និងរុស្ស៊ី គួរតែធ្វើសមយុទ្ធរួមគ្នាបន្ថែមទៀត ហើយបន្តធ្វើការរួមគ្នានៅក្នុងតំបន់ផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ យោធារបស់ប្រទេសទាំងពីរឱ្យដល់កម្រិតថ្មីមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមក្រសួងការពារជាតិចិនថា លោក Li បានប្រាប់លោក Evmenov ថា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរបាននឹងកំពុង “អភិវឌ្ឍន៍ជាលំដាប់” ប៉ុន្តែមានកន្លែងសម្រាប់ការកែលម្អបន្ថែមទៀត ។

លោកបានបញ្ជាក់បន្ថែមដោយបង្ហាញក្តីសង្ឃឹមថា វានឹងពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត និងរៀបចំជាប្រចាំ។
សមយុទ្ធរួម ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យវិជ្ជាជីវៈ»។
តាមរយៈការងាររួមគ្នា “ទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរនឹងបន្តកាន់តែស៊ីជម្រៅ និងរឹងមាំ រីកចម្រើនឥតឈប់ឈរ និងឈានទៅកម្រិតថ្មីមួយ” ។

លោក Li ដែលជារដ្ឋមន្រ្តីការពារជាតិចិន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យចិន និង រុស្ស៊ី “រួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក”។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន ប្រមុខកងទ័ពជើងទឹករុស្ស៊ី ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូយកចិត្តទុកដាក់អំពី “សារៈសំខាន់ដ៏អស្ចារ្យ” ក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងប៉េកាំង។ លោក​បាន​បន្ត​ថា រុស្ស៊ី​ ចង់​រក្សា​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ចិន ហើយ​បន្ត​ពង្រីក​ការ​ផ្លាស់ប្តូរ​នៅ​គ្រប់​កម្រិត៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top