ព័ត៌មានអន្តរជាតិ

IAEA ធានាសុវត្ថិភាព នៃការបញ្ចេញទឹកវិទ្យុសកម្ម ពីកន្លែងគ្រោះមហន្តរាយ នុយក្លេអ៊ែរហ្វូគូស៊ីម៉ា

ប្រភព ៖ Xinhua

តូក្យូ ៖ ទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ បានផ្តល់ការធានាឡើងវិញ អំពីសុវត្ថិភាពនៃផែនការ របស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលរួច ជេញពីរោងចក្រ នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះ ដោយគ្រោះមហន្តរាយ កាលពីឆ្នាំ២០១១ ចូលទៅក្នុងសមុទ្រ ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់ សម្រាប់ទីក្រុងតូក្យូ ខណៈដែលខ្លួនជំរុញ ទៅមុខជាមួយ នឹងការផ្លាស់ប្តូរនេះ បើទោះបីជាមានការព្រួយ បារម្ភពីប្រទេសចិន និង ប្រទេសជិតខាងផ្សេងទៀត យ៉ាងណាក្ដី ។

នៅក្នុងរបាយការណ៍ដែលដាក់ជូនដោយប្រធាន IAEA លោក Rafael Grossi ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅទីក្រុងតូក្យូ អ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានសន្និដ្ឋានថា ផែនការបញ្ចេញទឹករបស់ប្រទេសជប៉ុន គឺស្រប ជាមួយនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន” ។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ អគ្គនាយក IAEA បានហៅការពិនិត្យឡើងវិញ រយៈពេលពីរឆ្នាំរបស់ខ្លួនថា ជាការយកចិត្តទុកដាក់ វិទ្យាសាស្រ្ត​ និងមិនលំអៀង ដោយប្រាប់ លោក គីស៊ីដា ថាលទ្ធផលមានធាតុទាំងអស់ចាំបាច់ សម្រាប់ប្រទេសជប៉ុនដើម្បី “បន្តទៅដំណាក់កាលបន្ទាប់” ។

លោក គីស៊ីដា បានលើកឡើងថា ប្រទេសជប៉ុន នឹងឆ្លើយតប “ដោយស្មោះ​ ចំពោះការពិនិត្យឡើងវិញ ហើយនឹងបន្តពន្យល់ពីផែនការរបស់ខ្លួន ដល់ប្រជាជន ដែលរងផលប៉ះពាល់ និងសហគមន៍អន្តរជាតិ ​ជាមួយនឹងកម្រិតខ្ពស់នៃតម្លាភាព” ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន ​បានបន្ដ​ថា “​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ចេញ​ទឹក ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន​នោះ​ទេ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន​។

រដ្ឋាភិបាលជប៉ុន គ្រោងនឹងសិក្សាការវាយតម្លៃរបស់ IAEA មុនពេលធ្វើការសម្រេចចិត្តច្បាស់លាស់ ទាក់ទងនឹងពេលវេលា នៃការចាប់ផ្តើមការបញ្ចេញទឹក ដែលសំដៅទៅលើអំឡុង ពេលរដូវក្តៅនេះ” ។

លោក Grossi បានសង្កត់ធ្ងន់ នៅក្នុងរបាយការណ៍របស់ IAEA ថាឯកសាររបស់វាមិនមែនជាអនុសាសន៍ ឬជាការយល់ព្រមលើការបញ្ចេញទឹកនោះទេ ហើយរដ្ឋាភិបាលជប៉ុន បានឲ្យដឹង ជាចុងក្រោយ លើបញ្ហានេះ ខណៈដែលប្តេជ្ញាបន្តការត្រួតពិនិត្យ សុវត្ថិភាពក្នុងអំឡុងពេលអ្វី ដែលអាចក្លាយជាដំណាក់កាល បញ្ចេញទឹករយៈពេល ៣០ឆ្នាំ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top