ក្លឹបអ្នកមានថ្មី Newcastle ដែលនឹងមានឈ្មោះលេងនៅពានរង្វាន់អឺរ៉ុប Champions League រដូវកាលក្រោយនោះកំពុងព្យាយាម ពង្រឹងសមត្ថភាពរបស់ខ្លួនខ្លាំងមែនទែន ដោយក្នុងនោះមានទាំងការចរចាកីឡាករឆ្នើមៗ ជាច្រើនផងដែរ។
ចុងក្រោយនេះ Newcastle កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធ Harvey Barnes ដែលកំពុងលេងឲ្យក្លឹប Leicester City ក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោន ប៉ុន្តែនឹងត្រូវប្រជែងជាមួយនឹងក្លឹបផ្សេងទៀតដូចជា West Hamនិង Aston Villa។
ក្លឹប Leicester City ដែលបច្ចុប្បន្នបានធ្លាក់ចេញទៅលេង នៅលីគទី២ របស់អង់គ្លេសទៅហើយនោះសង្ឃឹមថា នឹងអាចលក់កីឡាកររូបនេះចេញក្នុងតម្លៃ ៤០លានផោនប៉ុន្តែ Newcastle ហ៊ានត្រឹមតែ៣៥លានផោន ហើយជឿជាក់ថាកិច្ចព្រមព្រៀង នឹងធ្វើឡើងក្នុងពេលឆាប៉ៗនេះ៕ ប្រែសម្រួល៖ស៊ុនលី