ព័ត៌មានអន្តរជាតិ

ចិន ​ជំរុញ​ជប៉ុន​ម្ដង​ទៀត ឲ្យបញ្ឈប់ផែនការ​ បញ្ចេញ​ទឹកសំណល់ វិទ្យុសកម្ម ចូលទៅក្នុងមហា​សមុទ្រ

ប្រភព ៖ Xinhua

ប៉េកាំង ៖ ប្រទេសចិន ជាថ្មីម្តងទៀតបានជំរុញ ប្រទេសជប៉ុន ឱ្យបញ្ឈប់ផែនការ របស់ខ្លួន ក្នុងការបញ្ចេញទឹកកខ្វក់ នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ នៅឯកិច្ចប្រជុំលើកទី៥៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ កាលពីថ្ងៃចន្ទបានអនុម័តលទ្ធផល ត្រួតពិនិត្យជាសកល (UPR) របស់ប្រទេសជប៉ុន។ ថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីលទ្ធផល UPR របស់ប្រទេសជប៉ុន អ្នកការទូតចិន បានសង្កត់ធ្ងន់ថា ប្រទេសចិន ជាថ្មីម្តងទៀតជំរុញឱ្យជប៉ុន បញ្ឈប់ផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រ ។

អ្នកការទូតចិន បានជំរុញឱ្យជប៉ុន ពិចារណាឡើងវិញ ក្នុងលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាព និងតម្លាភាព ហើយកិច្ចសហការ ជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីដាក់យន្តការត្រួតពិនិត្យអន្តរជាតិ រយៈពេលវែងដែលពាក់ព័ន្ធ នឹងប្រទេសជិតខាងរបស់ជប៉ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់​ តាម​ដែល​អាច​ធ្វើ​បាន ។

អ្នកការទូតបានចង្អុលបង្ហាញថា ចេញពីការពិចារណាលើ តម្លៃសេដ្ឋកិច្ច ប្រទេសជប៉ុនមិនអើពើនឹងការព្រួយបារម្ភ និងការប្រឆាំងរបស់សហគមន៍អន្តរជាតិ ហើយការបន្តបញ្ចេញទឹកកខ្វក់ហ្វូគូស៊ីម៉ា រាប់លានតោនទៅក្នុងសមុទ្រក្នុងរយៈពេល ៣០ឆ្នាំខាងមុខ គឺស្មើនឹងការចាត់ទុក​មហាសមុទ្រប៉ាស៊ីហ្វិក ដូចទៅនឹង “លូទឹក”ដូច្នោះដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top