ព័ត៌មានអន្តរជាតិ

Update៖ នៅឆ្នាំ២០២៤ រុស្ស៊ី គ្រោងវិនិយោគលើផ្លូវដែក ដែលមានទឹកប្រាក់ រហូតដល់៤,៤ពាន់លានដុល្លារ

ប្រភព ៖ Xinhua

រុស្ស៊ី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ថា គម្រោងផ្លូវដែករុស្ស៊ី ហៅកាត់(RZD) គ្រោងនឹងវិនិយោគ នៅក្នុងឆ្នាំ២០២៤ នូវចំនួនទឹកប្រាក់ប្រហែល៤០០ពាន់លានរូប្លែ ស្មើនឹងប្រមាណ ៤,៤ពាន់លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះ ជាមូលនិធិផ្ទាល់ខ្លួន របស់រុស្ស៊ី នៅក្នុងការសាងសង់ពហុកោណ នៅតំបន់ភាគខាងកើត ដែលរួមមាន Baikal- Amur Mainline (BAM) និងផ្លូវរថភ្លើង Trans-Siberian (Transsib) RIA Novosti ដែលត្រូវបានរាយការណ៍ឲ្យ ដឹងកាលពីថ្ងៃអង្គារ ។

លោក Oleg Makarov អនុប្រធានគម្រោងផ្លូវដែក RZD ដែលត្រូវបាន ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានខាងលើ បានឲ្យដឹងថា នឹងជាការវិនិយោគខ្ពស់បំផុត សម្រាប់គម្រោងនេះ នៅក្នុងប្រវត្តិសាស្ត្រ របស់រុស្ស៊ី ។ គាត់បានថ្លែងថា នៅឆ្នាំក្រោយនឹងឈាន ដល់កម្រិតកំពូលដែលមានទឹកប្រាក់ប្រហែល ៤០០ពាន់លានរូប្លែ ត្រូវបានបែងចែកសម្រាប់តែពហុកោណនៅតំបន់ប៉ែកខាងកើតប៉ុណ្ណោះ ដោយបានឲ្យដឹងទៀតថា តួលេខពិតប្រាកដមិនទាន់ត្រូវបានអនុម័តនៅឡើយទេ ។

កម្មវិធីបច្ចុប្បន្នសម្រាប់ការអភិវឌ្ឍន៍ ពហុកោណនៅប៉ែកខាងកើត ឬដំណាក់កាលទី២ នៃដំណើរការ រហូតដល់ឆ្នាំ២០២៤ 2ហើយរំពឹងថា នឹងបង្កើនសមត្ថភាព របស់ BAM និង Transsib ដល់១៨០លានតោន នៅក្នុងឆ្នាំ២០២៤ ។ វិធានការនេះ មានគោលបំណង ធានានូវកំណើនបន្ថែមទៀត នៃលំហូរទំនិញទៅកាន់កំពង់ផែសមុទ្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top