វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រ ក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង Blackpink ក្នុងប្រទេសវៀតណាម នឹងស្វាគមន៍ក្រុមចម្រៀងស្រី ទៅកាន់ទីក្រុងហាណូយ ដោយចំណាយប្រាក់យ៉ាងច្រើន លើគម្រោងសម្រាប់អគារក្នុងទីក្រុង និងរថយន្តក្រុង២ជាន់ ។
“RoseGoldvn – BlackPink ROSÉ 1st Vietnamese Fanpage” ជាគេហទំព័រអ្នកគាំទ្រ របស់តារាចម្រៀងនាំមុខរបស់ Blackpink Rosé បានប្រកាសថា គម្រោងដំបូងរបស់ពួកគេ នឹងបង្ហាញរូបភាព Rosé និងសារស្វាគមន៍នៅលើអេក្រង់ LED យក្សចំនួន ៣ ដែលគ្របដណ្តប់លើបីជ្រុងនៃ TNR Tower ប្រឈមមុខនឹងមជ្ឈមណ្ឌល សំខាន់ទាំងបីរបស់ទីក្រុងហាណូយរួមមានផ្លូវ៖ Chua Lang, Kim Ma និង Nguyen Chi Thanh ។
បន្ទាប់ពីការប្រកាសកាលពីថ្ងៃអាទិត្យ ការបង្ហោះនេះបានទទួលប្រតិកម្មជាង ១៥,០០០ និងមតិរាប់ពាន់ ។ គេហទំព័រអ្នកគាំទ្រ បានបញ្ជាក់ថា ខ្លួនបានទទួលការបរិច្ចាគសរុបចំនួន ១២០ លានដុង (៥,០៦៥ដុល្លារ) ពីសមាជិករបស់ខ្លួន ដើម្បីធ្វើឲ្យគម្រោងនេះ កើតឡើង ។
នៅថ្ងៃទី ៤ ខែកក្កដា អ្នកគាំទ្រ Blackpink ដ៏អស្ចារ្យៗចំនួន៣ផ្សេងទៀតក្នុងប្រទេសវៀតណាមក៏បានបញ្ជាក់ថា ពួកគេបានទទួលអំណោយចំនួន ១០០ លានដុង ហើយបានប្រកាស ពីគម្រោងស្វាគមន៍ដំបូងរបស់ពួកគេ ជាការគ្របដណ្តប់លើរថយន្តក្រុង ២ ជាន់ក្នុងរូបភាពរបស់ Blackpink និងធ្វើជាម្ចាស់ផ្ទះ ទេសចរណ៍ទីក្រុងហាណូយ នៅលើឡានក្រុង ។
នាង Jisoonly – Blackpink Jisoo Vietnam Fanpage ជាអ្នកគាំទ្ររបស់សមាជិក Jisoo បានទទួលការបរិច្ចាគចំនួន៤០ លានដុង ខណៈអ្នកគាំទ្ររបស់ Jennie (Mandoo Jennie VN – Blackpink) និង Lisa (Eternal Light – LISA BlackPink Vietnam Fanpage) ក៏បានបញ្ជាក់ពីការបរិច្ចាគចំនួន ៨០លានដុង និង ៧៦លានជាមួយនឹងគម្រោង ដែលនឹងប្រកាសនាពេលឆាប់ៗនេះ ៕
ដោយ៖លី ភីលីព
ប្រភព ៖ AFP