ព័ត៌មានអន្តរជាតិ

ប៉ូឡូញ និង កូរ៉េ ព្រមព្រៀង ក្នុងការអនុវត្តគម្រោងធំៗ រួមគ្នាទាំងវិស័យ ការពារជាតិ និង ថាមពល

ប្រភព​ ៖AFP

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដំណើរទស្សនកិច្ច ទៅកាន់ប្រធានាធិបតី កូរ៉េខាងត្បូង Yoon Suk-yeol និងសមភាគី ប៉ូឡូញ លោក Andrzej Duda ធ្វើឡើងនៅក្នុងពេលដែលរបាយការណ៍ពាណិជ្ជកម្មរវាងគ្នាបានកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រមួយ ហើយភាគីទាំងពីរបានសន្យាថានឹងធ្វើការរួមគ្នាលើគម្រោងឧស្សាហកម្មការពារជាតិ និងថាមពលធំៗផ្សេងទៀតផងដែរ។

នៅក្រោយកិច្ចពិភាក្សា ជាមួយនឹងភាគីប៉ូឡូញ លោក Andrzej Duda រួចរាល់លោក Yoon បានប្រាប់សន្និសីទសារព័ត៌មានថា ពាណិជ្ជកម្មទ្វេភាគីរវាងប៉ូឡូញ និងកូរ៉េខាងត្បូងបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានមួយ ហើយប្រទេសទាំងពីរក៏កំពុងសហការគ្នាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងថាមពលផងដែរ។

លទ្ធផលនៅក្រោយកិច្ចប្រជុំនេះផងដែរអ្វីដែលគួរកត់សំគាល់ខ្ពស់នោះគឺថាលោកប្រធានាធិបតីបានប្រកាសថាប៉ូឡូញ និងកូរ៉េខាងត្បូង បានឈានទៅដល់យល់ព្រមគ្នាក្នុងការគាំទ្រក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីនៅក្នុងប្រទេសប៉ូឡូញដែលនឹងប្រើប្រាស់បច្ចេកវិទ្យាកូរ៉េខាងត្បូង។

កាលពីដើមសប្តាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួង ការពារជាតិប៉ូឡូញ Mariusz Blaszczak បានប្រកាសថា ការប្រគល់យន្តហោះចម្បាំង ធុនស្រាល FA-50 របស់កូរ៉េខាងត្បូងដំបូងបានមកដល់ប្រទេសប៉ូឡូញហើយ បន្ទាប់ពីការប្រគល់រថក្រោះប្រយុទ្ធ K2 Black Panther និងកាំភ្លើងបាញ់ដោយស្វ័យប្រវត្តិ K9 Thunder ពីកូរ៉េខាងត្បូងផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top