កីឡា

ក្រុមបាល់បោះរទេះរុញរបស់អ៊ូហ្គង់ដា ស្វែងរកមូលនិធិមុនព្រឹត្តិការណ៍ African Para Games 2023

KAMPALA ៖យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា ក្រុមបាល់បោះរទេះរុញរបស់អ៊ូហ្គង់ដាកំពុងស្ថិតក្នុងការត្រៀមចុងក្រោយមុនព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាអាហ្រ្វិក ឆ្នាំ ២០២៣ “African Para Games 2023” ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែកញ្ញានៅទីក្រុង Accra ប្រទេសហ្គាណា។


នេះបើយោងតាមប្រធានសហព័ន្ធ លោក Mayanja Sulaiman បានឲ្យដឹងថា សហព័ន្ធកីឡាបាល់បោះ Uganda Wheelchair Basketball បច្ចុប្បន្នកំពុងស្វែងរកមូលនិធិចំនួន ២៨,០០០ដុល្លារអាមេរិកដើម្បីបង្កើតជំរុំហ្វឹកហាត់សម្រាប់ក្រុម ។ លោក Sulaiman បានប្រាប់ Xinhua ថា វាជាលើកទីមួយហើយសម្រាប់អ៊ូហ្គង់ដានៃការប្រកួតកីឡាជាក្រុមក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកដ៏ធំមួយដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានសន្មតថាមានរទេះរុញកាន់តែប្រសើរ។


លោក Sulaiman បានបន្តថា យើងចង់ប្រមូលប្រាក់ជាង ២៨,០០០ដុល្លារអាមេរិកដើម្បីដំណើរការជំរុំហ្វឹកហាត់រយៈពេល ២ សប្តាហ៍សម្រាប់ក្រុមបាល់បោះរទេះរុញនឹងតំណាងឲ្យប្រទេស។ អ៊ូហ្គង់ដា បានចាប់ឆ្នោតប៉ះម្ចាស់ផ្ទះហ្គាណា និងអាល់ហ្សេរីរួចហើយ។ ក្រុមផ្សេងទៀតដែលចូលរួមក្នុង Para Games នៅ Accra រួមមាន ម៉ារ៉ុក អាហ្វ្រិកខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល អង់ហ្គោឡា កេនយ៉ា DR Congo នីហ្សេរីយ៉ា និងសេណេហ្គាល់។


នេះបើយោងតាមទិន្នន័យដែលបានបង្ហាញដោយក្រុមប្រឹក្សាជាតិកីឡាថា រដ្ឋាភិបាលបានបែងចែកប្រាក់ចំនួន ៤៧.៧ ពាន់លានស៊ីលលីង សម្រាប់ការអភិវឌ្ឍទេពកោសល្យ និងការប្រកួតអន្តរជាតិ ដែលក្នុងនោះ ១.២ ពាន់លានស៊ីលលីង នឹងត្រូវបានប្រើដើម្បីគាំទ្រប៉ារ៉ាស្ព័រ ។


អ៊ូហ្គង់ដាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Para Games បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ តាមពីក្រោយប្រទេសកេនយ៉ាក្នុងវគ្គជម្រុះតំបន់អាហ្វ្រិកខាងកើតនៅទីក្រុង Dar es Salaam ។ ការប្រកួតកីឡាបាល់បោះរទេះរុញនៅប្រទេសហ្គាណានឹងក្លាយជាជើងឯកទ្វីបអាហ្រ្វិកឆ្នាំ ២០២៣ នឹងកំណត់ថា ប្រទេសអាហ្រ្វិកមួយណាបន្តទៅការប្រកួត Repechage សម្រាប់ការប្រកួតប៉ារ៉ាឡាំពិកប៉ារីសឆ្នាំ ២ឥ២៤ នៅខែមេសាខាងមុខ៕

ដោយ៖លី ភីលីព

Most Popular

To Top