អង់គ្លេស៖ ទូរទស្សន៍រដ្ឋរបស់អង់គ្លេស BBC បានសុំទោស បន្ទាប់ពីអ្នកយកព័ត៌មានរបស់ខ្លួនម្នាក់បានសួរប្រធានក្រុមបាល់ទាត់នារីម៉ារ៉ុក អំពីសិទ្ធិស្រលាញ់ភេទដូចគ្នាក្នុងប្រទេសរបស់នាង ហើយបានសួរនាងថា តើមានកីឡាការិនីខ្ទើយណាមួយក្នុងក្រុមរបស់នាងដែរឬទេ។
អ្នករាយការណ៍ព័ត៌មានរបស់ BBC World Service បាននិយាយទៅកាន់ប្រធានក្រុមម៉ារ៉ុក Ghizlane Chebbak ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយមុនពេលការប្រកួតបាល់ទាត់ពិភពលោកនារីរបស់ក្រុមរបស់នាងជាមួយនឹងក្រុមអាល្លឺម៉ង់កាលពីថ្ងៃចន្ទថា ប្រទេសម៉ារ៉ុក វាជាការខុសច្បាប់ក្នុងការមានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា ។
តើអ្នកមានកីឡាការិនីខ្ទើយក្នុងក្រុមរបស់អ្នកទេ ហើយតើពួកគេនៅប្រទេសម៉ារ៉ុកមានជីវិតបែបណាដែរ? ។
កីឡាការិនី Chebbak មិនបានឆ្លើយទេ ដោយបានដកកាសរបស់នាងចេញ ហើយងាកទៅរកគ្រូបង្វឹករបស់នាង Reynald Pedros ដើម្បីសុំការណែនាំ។ មន្ត្រី FIFA ម្នាក់បានចូលឆ្លើយឆ្លង ដោយហៅសំណួររបស់ BBC ថា នយោបាយណាស់ ហើយសួរថា ការសន្ទនានេះត្រូវបានរក្សាទុកជាកីឡា។
អ្នកកាសែតបានសង្កត់ធ្ងន់ថា ទេ វាមិនមែនជារឿងនយោបាយទេ វាជារឿងមនុស្ស ។ សូមឲ្យនាងឆ្លើយសំណួរ។
កីឡាការិនី Chebbak ងក់ក្បាល ហើយបដិសេធមិនធ្វើអត្ថាធិប្បាយ។ ការសាកសួររបស់ BBC ត្រូវបានថ្កោលទោសដោយអ្នកសារព័ត៌មានផ្សេងទៀត។
អ្នកនិពន្ធកីឡា Shireen Ahmed ក្នុងសន្និសិទសារព័ត៌មានបាន Tweeted កាលពីថ្ងៃចន្ទថា អ្នកយកព័ត៌មាន គឺខុសទាំងស្រុង ។ នេះមិនមែនជាបញ្ហាសេរីភាពសារព័ត៌មានទេ។ អ្នកអាចសាកសួរអំពីច្បាប់សង្គមនៅកន្លែងផ្សេងៗគ្នា ដោយមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ទូរទស្សន៍អង់គ្លេស បានចេញការសុំទោសកាលពីថ្ងៃអង្គារ ដោយអ្នកនាំពាក្យបណ្តាញនេះបាននិយាយថា យើងទទួលស្គាល់ថា សំណួរនេះមិនសមរម្យ ហើយយើងគ្មានចេតនាបង្កគ្រោះថ្នាក់ ឬទុក្ខព្រួយណាមួយឡើយ។ អំពើទុច្ចរិត ឬអំពើអសីលធម៌ជាមួយបុគ្គលភេទដូចគ្នា គឺខុសច្បាប់ក្នុងប្រទេសម៉ារ៉ុក ហើយអាចត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ចំនួន ១២២ ដុល្លារ ឬជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។
ទំនាក់ទំនងផ្លូវភេទដូចគ្នាមិនត្រូវបានទទួលស្គាល់ទេ ហើយរដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសិទ្ធិស្រឡាញ់ភេទដូចគ្នាមួយធ្វើប្រតិបត្តិការ ទោះបីដោយប្រយ័ត្នប្រយែងក៏ដោយ។ មូស្លីមបង្កើតបាន ៩៩ភាគរយនៃប្រជាជនម៉ារ៉ុក គោរពច្បាប់ប្រពៃណី៕ ដោយ៖លី ភីលីព