កីឡា

Fabinho បើកការចរចា សាជាថ្មីជាមួយនឹង Al Ittihad

ប្រភព៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករប្រេស៊ីល Fabinho នឹងអាចធ្វើការផ្ទេរ ទៅក្លឹបនៅអារ៉ាប៊ីសាអូឌីត ក្នុងការចរចាសាជាថ្មីតម្លៃខ្លួន ៦០លានផោន។

ប្រភពដដែល បានបន្តថា ការចរចាត្រូវបានធ្វើឡើង សាជាថ្មីក្រោយការ បរាជ័យម្តងមកហើយ ហើយលើកនេះគឺនឹងត្រូវសម្រេចចិត្ត តែទៅលើបញ្ហា នៃការទូទាត់លុយរវាងក្លឹបនិងក្លឹបប៉ុណ្ណោះ ដើម្បីអាចផ្ទេរកីឡាករវ័យ២៩ឆ្នាំ រូបនេះចេញពីអង់គ្លេស។

Fabinho បានរស់នៅ ជាមួយនឹង Anfield អស់រយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែពេលវេលានៃការចាកចេញវាហាក់ ដូចជាសាកសមបំផុត ផងដែរ ពីព្រោះថា Liverpool កំពុងតែតាមចែចង់ កីឡាករវ័យក្មេងម្នាក់ មកជំនួសតំណែងនេះរួចទៅហើយ គឺកីឡាករ Romeo Lavia ដែលមានតម្លៃត្រឹមតែ ៣៤លានផោនប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top