កីឡា

គ្រូបង្វឹកក្រុមវៀតណាម ៖ ជ័យជម្ននះ របស់ក្រុមកីឡាការិនី បាល់ទាត់ ហ្វីលីពីន ជាដាក់សម្ពាធលើ វៀតណាម

វៀតណាម៖ គ្រូបង្វឹកក្រុមជម្រើសជាតិ វៀតណាម លោក Mai Duc Chung បានសារភាពថា វៀតណាមកំពុងស្ថិតក្រោម សម្ពាធ នៅមុនការប្រកួត បន្ទាប់របស់ពួកគេ ជាមួយនឹង ក្រុមព័រទុយហ្គាល់ បន្ទាប់ពីហ្វីលីពីន បានយកឈ្នះនូវែលហ្សេឡង់ ក្នុងព្រឹត្តិការណ៍ Women’s World Cup យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ក្រុមកីឡាការិនីជម្រើសជាតិ បាល់ទាត់ហ្វីលីពីន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលពួកគេបានទម្លាក់ ម្ចាស់ផ្ទះនូវែលសេឡង់កាលពីថ្ងៃអង្គារ ។ នេះជាលើកទី២ហើយ ដែលក្រុមអាស៊ីអាគ្នេយ៍ដណ្តើម បានជ័យជម្នះក្នុងព្រឹត្តិការណ៍ World Cup បន្ទាប់ពីថៃបានយកឈ្នះ Côte d’Ivoire ក្នុងលទ្ធផល ៣-២ កាលពីឆ្នាំ ២០១៥ ។ នេះក៏ជាជ័យជម្នះលើកទីមួយ សម្រាប់កីឡាការិនីថ្មី ក្នុងការប្រកួតបាល់ទាត់ពិភពលោក នារីឆ្នាំ ២០២៣ ។

គ្រូបង្វឹក Chung យល់ថា ហេតុអ្វីបានជាមានការប្រៀបធៀប និងសំណួរសម្រាប់វៀតណាម មុនការប្រកួតជាមួយ ព័រទុយហ្គាល់។ លោក Chung បាននិយាយក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃពុធថា “ហ្វីលីពីនពិតជាសំណាងណាស់ កាលពីម្សិលមិញ ទោះបីនូវែលហ្សេឡង់ បានវាយលុកច្រើនក៏ដោយ ហើយថែមទាំងបានបាល់ចូលផងដែរ ប៉ុន្តែវាមិនរាប់បញ្ចូលទេ ដោយសារពួកគេ ទាត់បុកបង្គោល ក្នុងបាល់ទាត់សំណាង បែបនេះនៅតែមានពេលខ្លះ ។

ជ័យជម្នះរបស់ហ្វីលីពីន ដាក់សម្ពាធលើវៀតណាម ប៉ុន្តែវាក៏ជាសំណាងមួយសម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍ដែរ ទោះជាយ៉ាងណាក៏ដោយ យើងមិនគិតថា ប្រសិនបើហ្វីលីពីនឈ្នះ វៀតណាមក៏ត្រូវតែឈ្នះដែរ វាពិបាកនិយាយណាស់ ។ ហ្វីលីពីនមានកីឡាការិនីមានសញ្ជាតិជាច្រើន ខណៈកីឡាការិនីវៀតណាម ទាំងអស់សុទ្ធតែមានដើមកំណើត យើងមិនអាចប្រៀបធៀបនឹងកាយសម្បទា និងកម្លាំងរបស់ពួកគេបានទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top