បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការវាយប្រហារថ្មីមួយ តាមរយៈការវាយប្រហារ តាមអាកាសជាច្រើនលើក ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា របស់អ៊ុយក្រែន ដែលមានទាំងទីតាំងស្តុកអាវុធ ឃ្លាំងមូលដ្ឋាន ទ័ពអាកាស និងគោលដៅយោធាផ្សេងទៀត ។
យោងតាមការចេញ ផ្សាយរបស់ RT ការវាយប្រហារ លើកនេះ បានធ្វើឡើងក្នុងរយៈពេល២៤ម៉ោង ពេញដែលមានរួមទាំង ការវាយប្រហាររយៈចំងាយឆ្ងាយ និងវាយប្រហារចេញ ពីសមុទ្រផង។
ខណៈពេលដែលទីក្រុងគៀវ តែងតែអះអាងពីការបំផ្លាញ នៃគ្រាប់ដែលចូលមកភាគច្រើន លោកប្រធានាធិបតី Vladimir Zelensky នៅក្នុងហេតុការណ៍លើក បានធ្វើការទទួលស្គាល់យ៉ាង កម្រ ដោយបញ្ជាក់ថា អ៊ុយក្រែនបាន ទទួលរងការវាយប្រហារ ជាច្រើនលើកប៉ុន្តែ លោកមិនបានបញ្ជាក់ច្បាស់ថាទំហំ នៃការប៉ះពាល់ស្ថិតក្នុងកម្រិតណានោះទេ។
ទោះបីជាយ៉ាងណាក្តី យោងតាមកងកម្លាំងយោធារបស់ប្រទេសនេះ កងទ័ពរបស់អ៊ុយក្រែន បានបាត់បង់មានចំនួន ប្រមាណជាជាង២៨០ នាក់ យ៉ាងហោចណាស់ រថក្រោះ២៥គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន១០គ្រឿង ត្រូវបានកំទេចក្នុងអំឡុង ពេលវាយប្រហារ ចុងក្រោយនេះ ៕
ប្រែសម្រួល៖ស៊ុនលី