អតីតតារាសម្ដែងស្រីល្បី ឈ្មោះនាទសវត្ស៨០ និង៩០ អម្ពរ ទេវី ទទួលបាននំខួបកំណើត និងពិធីដ៏ស្វាគមន៍ យ៉ាងកក់ក្ដៅពីម្ដាយក្មេក ព្រមទាំងបងប្អូននៅប្រទេសបារាំង ក្នុងថ្ងៃខួបកំណើត របស់អ្នកនាងនៅថ្ងៃនេះ។
តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ តារាសម្ដែងជើងចាស់ អម្ពរ ទេវី បានបង្ហោះរូបថត និងវីដេអូបង្ហាញ ពីសកម្មភាពក្នុងពិធីខួបកំណើតតូចមួយជាលក្ខណៈគ្រួសារ ។ អ្នកនាង និយាយថា៖ “អគុណច្រើនម្ដាយក្មេក ដែលបានសើប្រាយនំ ខួបកំណើតដល់កូន នៅផ្ទះរបស់គាត់នាប្រទេសបារាំង” ។
ក្រោយពីបង្ហាញរូបថត និងវីដេអូនេះ មានអ្នកគាំទ្រ ព្រមទាំងមិត្ដសិល្បៈទាំងកំពុងរស់នៅបរទេស និងខ្លះរស់នៅប្រទេសកម្ពុជា បានជូនពរនាងឲ្យមានសម្រស់នៅតែស្រស់ស្អាត សុខភាពល្អ ជាពិសេសសូមឲ្យមានសុភមង្គលក្នុងគ្រួសារ ។ ឆ្លើយតបទៅនឹងការចូលខមិន របស់អ្នកគាំទ្រ និងមិត្ដសិល្បៈ អ្នកនាង អម្ពរ ទេវី ពុំមានពាក្យអ្វីច្រើនក្រៅ ពីពាក្យអគុណនោះទេ ៕