ព័ត៌មានអន្តរជាតិ

លោក Elon Musk ៖ រុស្ស៊ី និងអ៊ុយក្រែន គួរតែអត់ទោស ឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ជម្លោះ

ប្រភព ៖ AFP

អាមេរិក ៖ មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក និងសហគ្រិនដ៏មានឥទ្ធិពល លោក Elon Musk បានជឿជាក់ថា ប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី គួរតែធ្វើសកម្មភាព តាមគោលការណ៍ចាស់ របស់គ្រិស្តបរិស័ទ និងគួរតែអត់ទោស ឲ្យគ្នាទៅវិញទៅមក ដើម្បីរួចផុតពីជម្លោះ ដ៏យូរអង្វែងមួយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik ។

លោក Musk បាននិយាយក្នុងការសន្ទនា តាមប្រព័ន្ធអ៊ីនធើណេត នៅលើវេទិកា X ថា រឿងនេះគឺថា ប្រជាជននៅអ៊ុយក្រែន និងប្រទេសរុស្ស៊ី អាចស្វែងរកហេតុផលមួយលាន ដើម្បីស្អប់ភាគីម្ខាងទៀត ប្រសិនបើអ្នកគ្រាន់តែមើលប្រវត្តិសាស្រ្ត ។ ដូច្នេះហើយ បានជាអ្នកដឹងហើយថា គោលការណ៍គ្រិស្តបរិស័ទ ប្រសិនបើគេទំថ្ពាល់ម្ខាងត្រូវបង្វែរឲ្យគេទះថ្ពាល់ម្ខាងទៀត គឺជារឿងដ៏ឈ្លាសវៃ មួយ ពីព្រោះថា ប្រសិនបើអ្នកមិនអត់ទោស ឲ្យសត្រូវ នៅទីបំផុតអ្នកនឹងជាប់គាំង នៅក្នុងវដ្តនៃការសងសឹក ជារៀងរហូត ។

Musk បានបន្ថែមថា ត្រូវតែមានភាពប្រាកដនិយមខ្លះ ហើយយើងមិនអាចដាក់ឈ្មោះរុស្ស៊ីថា ជាអារក្សសុទ្ធ និងអ៊ុយក្រែនជាទេវតាបរិសុទ្ធបានទេ ព្រោះគ្មានទេវតាក្នុងសង្រ្គាមឡើយ ។ ពាក្យបង្វែរថ្ពាល់ ម្ខាងទៀត គឺជាឃ្លាចាស់របស់គ្រិស្តបរិស័ទ ដែលមានប្រភពដើម នៅធម្មទាន នៅលើភ្នំក្នុងគម្ពីរ សញ្ញាថ្មី ហើយមួយគួរតែឆ្លើយតបទៅម្ខាងទៀត ដោយការតបត ។

លោក Elon Musk មានការពិភាក្សា តាមប្រព័ន្ធអ៊ីនធើណេតលើវេទិកា ដែលទើបនឹងដាក់ឈ្មោះថ្មីរបស់លោក “X” ជាមួយសហគ្រិនជនជាតិ អាមេរិក និងបេក្ខជនម្នាក់ នៅក្នុងការបោះឆ្នោតបឋមប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ លោក Vivek Ramaswamy កាលពីថ្ងៃសុក្រ។
លោក Musk បានចំណាយពេលវេលាយ៉ាងច្រើនក្នុងការនិយាយជាមួយលោក Ramaswamy អំពីវិបត្តិអ៊ុយក្រែន ។ lok Ramaswamy បានបញ្ចេញមតិរបស់លោកថា NATO មិនគួរទទួលស្គាល់អ៊ុយក្រែនទេ ហើយថា ការដឹកនាំរបស់មន្ទីរបញ្ចកោណ ត្រូវការមនុស្សថ្មី៕
ដោយ៖លី ភីលីព

Most Popular

To Top