Event

២កំប៉ុង ដូរយក២ម៉ឺនដុល្លារ ពី CAMBODIA BEER

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ២កំប៉ុងដូរយក២ម៉ឺនដុល្លារ ពី CAMBODIA BEER កូនស្រីអរពេកចាប់លើកម្តាយពតែម្តង! បងស្រីម្នាក់មានស្រុកកំណើត នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកអន្ទរ ខេត្តព្រៃវែង លាភធំឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារ ពី CAMBODIA BEER នាល្ងាចមួយដែលបងស្រីទិញ CAMBODIA BEER ២កំប៉ុង មកពិសាបាយពេលល្ងាចជាមួយគ្រួសារ។

បងស្រីកំពូលសំណាងមានឈ្មោះថា កៅ សាវ៉ន ប្រកបរបរលក់ដូរអារហារបានប្រាប់ឲ្យដឹងថា៖ “ខ្ញុំបានទិញ CAMBODIA BEER ២កំប៉ុង ពីផ្ទះកូនស្រីខ្ញុំជាអ្នកលក់ចាប់ហួយមក គាស់កំពុងទី១ ស្រាប់តែឃើញ ២ម៉ឺនដុល្លារ ក្រោមក្រវិលកំប៉ុង ភ្ញាក់ផ្អើលខ្លាំងស្ទើរតែមិនចង់ជឿ”។

បងស្រីបានបន្តទៀតថា៖ “ខ្ញុំខំហៅកូនក្មួយមកមើលក្រែងខ្ញុំមើលច្រលំ តែលេខនោះពិតជា ២ម៉ឺនដុល្លារមែន។ កូនខ្ញុំអរពេកចាប់ខ្ញុំលើកពរួច រាល់ដងលើកមិនដែលរួចទេ”។
បន្ទាប់មក បងស្រីបានជប់លាងលាភធំមួយនេះ ជាមួយបងប្អូនហើយបានចែកលុយខ្លះៗ ឲ្យកូនក្មួយពេលដែលមកជួយអបអរសាទរ។

លើសពីនេះ CAMBODIA BEER ក៏បានអញ្ជើញបងស្រី និងអ្នកដែលឈ្នះ ២ម៉ឺនដុល្លារ ៤រូបទៀតមកជិះ Helicopter និងទទួលទានអាហារពេលថ្ងៃនៅ Cambodia Mastercraft Microbrewery បន្ទាប់ពីទស្សនាសង្វាក់ផលិតកម្ម នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស។ អ្នកឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ ទាំង៥នាក់រួមមាន៖
១) កៅ សាវ៉ន រស់នៅភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកអន្ទរ ខេត្តព្រៃវែង
២) ម៉ែន រដ្ឋា រស់នៅភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣) ស៊្រុន វាសនា ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ
៤) រិន ដៀប រស់នៅភូមិបាវិត ស្រុកបាវិត ខេត្តស្វាយរៀង និង
៥) លី ពិសី រស់នៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តើអ្នកណា ជាអតិថិជនកំពូលសំណាងបន្ទាប់?

ពិសាដោយការទទួលខុសត្រូវ

Most Popular

To Top